ព័ត៌មានកីឡា

សុខ ចាន់មាន នាំមេដាយមាសប៉េតង់ពិភពលោកទី២ ជូនកម្ពុជា

កីឡាករ សុខ ចាន់មាន ដណ្តើមបានមេដាយមាសប៉េតង់ពិភពលោក ក្នុងការប្រកួតជើងឯកកីឡាប៉េតង់ពិភពលោក នៅប្រទេសម៉ាដាកាស្ការ កាលពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែធ្នូ ។ គេជាអត្តពលលិកទី២ បន្ទាប់ពីអ្នកស្រី កែឡេង ដែលបានក្រសោបមេដាយនេះមកជូនជាតិ រហូតត្រូវគេឲ្យឈ្មោះថា វិរៈនារី។

ចាន់មាន ប្រជែងក្នុងវិញ្ញាសាឯកត្តជនដែលមានកីឡាករ ៤៩ នាក់នៅជុំដំបូង ហើយបន្ទាប់ជ្រើសយកតែ ១៧នាក់មានពិន្ទុខ្ពស់ជាងគេ និងចុងក្រោយយកតែ៤នាក់ប៉ុណ្ណោះប្រកួតយកជើងឯក។

ជាមោទនភាពពេលមកដល់មាតុភូមិវិញកាលពីល្ងាចមិញ មានវត្តមាន ​ឯកឧត្តម ថោង ខុន និងមន្ត្រីកីឡាជាន់ខ្ពស់ជាច្រើនទៀតនៅរង់ចាំទទួល អមដោយម៉ូតូកិត្តិយស១២គ្រឿង ហែមកទៅស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន សន្យាថានឹងជួបកីឡាកររូបនេះ នាល្ងាចថ្ងៃស្អែកនៅវិមានសន្តិភាព។

មតិយោបល់