អ្នកចាំទី Claudio Bravo បានបង្ហាញអារម្មណ៍របស់ខ្លួនថានៅពានរង្វាន់ UEFA Champions League រដូវកាលនេះ ក្រុមដែលក្លឹប Manchester City បារម្ភជាងគេមានតែ Barcelona មួយគត់។
ការប្រកួតពានរង្វាន់ធំបំផុតនៅអឺរ៉ុប UEFA Champions League នឹងចាប់ផ្ដើមប្រកួតវគ្គសន្សំពិន្ទុរបស់ខ្លួនទៀតហើយនៅពាក់កណ្ដាលសប្ដាហ៍នេះ។ ដោយក្រុម Barcelona របស់អេស្ប៉ាញនឹងត្រូវប្រជែងជាមួយក្រុម Manchester City របស់អង់គ្លេស គឺជាគូពិសេសជាងគេប្រចាំសប្ដាហ៍។
មុនទៅប៉ះក្រុមចាស់របស់ខ្លួន Bravo អ្នកចាំទីដែល Manchester City ទើបទិញពី Barca មកនោះបាននិយាយថានាពេលបច្ចុប្បន្ននេះក្រុមលេងនៅ Champions League ទាំងអស់សុទ្ធតែខ្លាំង ប៉ុន្តែបើនិយាយឱ្យត្រង់ទៅមានតែក្លឹបមួយទេ មានសមត្ថភាពគ្រប់គ្រាន់ប្រជែងជាមួយ Man City។ Barcelona ខ្លាំងទាំងព្រម ខណៈដែលពួកគេក៏មានខ្សែប្រយុទ្ធកំពូលៗទៀត ពិតជាអាចធ្វើឱ្យក្រុមមាឃខៀវពិបាកខ្លាំងណាស់។
យ៉ាងណាក្ដី ទោះជាខ្លួនធ្លាប់លេងឱ្យ Barcelona មែន ប៉ុន្តែខ្លួនមិនមានចិត្តលំអៀងទៅខាងនោះឡើយ ពោលគឺ Bravo គិតតែរក្សាសំណាញ់ទីឱ្យក្រុម Man City កុំឱ្យគេស៊ុតចូលប៉ុណ្ណោះ។ ដូច្នេះហើយ អ្នកចាំទីជម្រើសជាតិឈីលីរូបនេះ សូមផ្ដាំទៅអ្នកគាំទ្រទាំងអស់ កុំបារម្ភឱ្យសោះ៕
មតិយោបល់