ព្រះសីហនុៈ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុកាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានឆ្មក់ចុះបង្ក្រាប មុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនប្រុសស្រី៣នាក់ ជាបន្តបន្ទាប់នៅក្រុង/ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនោះ កម្លាំងធ្វើការដកហូតវត្ថុតាងរួមមាន ៖ -ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ៦កញ្ចប់តូច ១កញ្ចប់ធំ -ម៉ូតូហុងដា C125 ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាក់លេខ ព្រះសីហនុ 1B-4694 -ទូរសព្ទ១គ្រឿង -លុយ ១០០.០០០រៀល -ទូរសព្ទ១គ្រឿង -ម៉ូតូហុងដា C125 ពណ៌ខ្មៅ អត់ស្លាកលេខ -លុយ5$។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕






មតិយោបល់