ព័ត៌មានកីឡា

អស្ចារ្យណាស់ គ្រាន់តែអាវដែល Totti ពាក់ក្នុងការប្រកួតចុងក្រោយ កំពុងត្រៀមបង្ហោះតាមរ៉ុតកែត ទៅកាន់អវកាស

ជារឿងដ៍ភ្ញាក់ផ្អើលមួយ ក៍ដូចជាមោទនភាពយ៉ាងខ្លាំង ចំពោះខ្សែប្រយុទ្ធឆ្នើម ដែលទើបចូលនិវត្តន៍ និងជានាយកប្រតិបត្តិថ្មីរបស់ក្លិប Roma កីឡាករ Francesco Totti ដែលត្រូវបានក្រុមហ៊ុន Italian aerospace company Avio ត្រៀមបង្ហោះអាវដែល Totti ពាក់ក្នុងការប្រកួតចុងក្រោយ ជាមួយ Genoa ទៅកាន់អវកាស។

បើតាមការចុះផ្សាយ របស់ Sports Illusion បានឲ្យដឹងថា អាវដែល Totti ពាក់ចុងក្រោយបំផុតនៃអាជីពរបស់គេ កំពុងត្រៀមបង្ហោះតាម រ៉ុតកែត ទៅកាន់អវកាស នាពេលឆាប់ៗនេះ។ បើតាមប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន Italian aerospace company Avio នឹងធ្វើការបង្ហោះរ៉ុតកែត នៅតំបន់ French Guiana នៅអាមេរិកខាងត្បូង​ នាថ្ងៃទី ២០ សីហា ខាងមុខនេះ ដោយឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

ការបង្ហោះអាវរបស់ Francisco Totti ទៅកាន់អវកាសនេះ គឺដើម្បីរំលឹកទៅដល់កំពូលខ្សែប្រយុទ្ធវ័យចំណាស់ រូបនេះ ដែលបានចំណាយពេល ជិត២ទសវត្សវ៍ ក្នុងការលេងឲ្យក្រុម Roma ដោយមិនព្រមផ្លាស់ចេញឡើយ។ ដូច្នេះហើយ រង់ចាំមើលថា ក្រុមហ៊ុន Italian aerospace company Avio នឹងបង្ហោះអាវ ដែល Totti ពាក់ចុងក្រោយ នៅក្នុងពេលឆាប់ៗនេះ ឬយ៉ាងណា?

មតិយោបល់