ក្រុមTottenham បានយកឈ្នះក្រុមខ្លាំងមិនចាញ់ប៉ុន្មានប្រកួតមកនេះ Chelsea ក្នុងលទ្ធផល ២-០ កាលពីយប់មិញ ដើម្បីធ្វើឱ្យការប្រជែងយកពានរង្វាន់នៅអង់គ្លេសកាន់តែស្វិតស្វាញ។
Chelsea ក្រុមកំពូលតារាងមានឱកាសច្រើនដែរកាលពីយប់មិញ ប៉ុន្តែហាក់ធ្វើមិនបានសម្រេចនោះទេ ដូចជាបាល់តែតរបស់ Hazard នៅមុខទីជាដើម។ ខណៈដែលខាងម្ចាស់ផ្ទះ Spurs វិញ ដូចជាលេងដោយទំនុកចិត្តខ្ពស់ ដោយម្នាក់ៗបោះបាល់ឱ្យគ្នាច្បាស់។ រហូតដល់នាទី៤៥ ខ្សែបម្រើប្រយុទ្ធ Alli ជាអ្នករកគ្រាប់បាល់បានមុន ដោយក្រុម Spurs នាំមុខបណ្ដោះអាសន្ន។
យ៉ាងណាមិញ ១គ្រាប់នេះមិនមែននាំមុខបណ្ដោះអាសន្នហើយក្រុម Chelsea អាចតាមបានស្មើនោះទេ ពោលគឺត្រឹមតែនាទី៥៤ប៉ុណ្ណោះកីឡាករដដែលខាងលើនេះជាអ្នករកបាន១គ្រាប់បន្ថែមទៀត។ ចប់ការប្រកួតសប្ដាហ៍ទី២០ ក្រុម Spurs ឈ្នះ Chelsea ក្នុងលទ្ធផល ២-០។
៣ពិន្ទុយប់មិញ បានធ្វើឱ្យ Spurs ហក់ឡើងទៅលេខ៣វិញ ដោយមាន៤២ពិន្ទុ នៅក្រោយក្រុមលេខ២ Liverpool មាន៤៤ពិន្ទុ និងក្រុមលេខ១ Chelsea មាន៤៩ពិន្ទុ៕
https://www.youtube.com/watch?v=4UnYpYYCD7w
មតិយោបល់