ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane ត្រូវបានក្រុមគ្រូពេទ្យទម្លាយឲ្យដឹងថា កីឡាកររូបនេះ មិនទាន់អាចវិលត្រឡប់ចូលមកកាន់ទីលានវិញបានឡើយ ដោយត្រូវសម្រាកព្យាបាលមួយរយៈពេលសិន។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធ Harry Kane មិនអាចបន្តជួយក្រុម Tottenham បានទៀតឡើយ ដោយកីឡាកររូបនេះ ត្រូវសម្រាករហូតដល់ខែឧសភា ទើបវិលត្រឡប់មកកាន់ទីលានវិញបាន ដោយសារបញ្ហារបួសកជើង។ ការនៅក្រៅទីលានរយៈពេលពេលយូរបែបនេះ បានធ្វើឲ្យកតីសង្ឃឹមឈ្នះស្បែកជើងមាស ៣រដូវកាលជាប់គ្នា របស់ Harry Kane អាចនឹងត្រូវបញ្ចប់ ព្រោះថា បច្ចុប្បន្ននេះ គ្រាប់បាល់រវាង Kane និង Salah ស្មើគ្នា ២៤គ្រាប់ ស្របពេលដែល Salah បន្តមានវត្តមានក្នុងទីលានប្រកួតដដែល។ យ៉ាងណាវិញ នេះគ្រាន់ជារឿងសោកស្តាយមួយប៉ុណ្ណោះ សម្រាប់ Harry Kane ក៍ប៉ុន្តែអ្វីដែលជារឿងដ៍ប្រសើរ សម្រាប់ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះនោះគឺ Harry Kane អាចជាទាន់ ដើម្បីចូលរួមព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ដែលចាប់ផ្តើមនៅខែមិថុនា មានន័យថា Harry Kane មានពេលមួយខែ ក្នុងការពង្រឹងសមត្ថភាពឡើងវិញ ត្រៀមប្រកួត World Cup ។
ដូច្នេះហើយ Harry Kane ច្បាស់ជារបូតស្បែកជើងមាស Premier League រដូវកាលនេះ ដោយសារបញ្ហារបួស ខណៈ Mohamed Salah មានភាគរយខ្ពស់ ក្នុងការឈ្នះស្បែកជើងមាសរដូវកាលនេះ។
មតិយោបល់