ចប់ការប្រកួតវគ្គទី១ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្មើគ្នាជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដោយលទ្ធផល ១ទល់១ ក្នុងជំនួបទី៣ វគ្គជម្រុះ ប្រចាំពូល C នៃពានរង្វាន់ AFC Asain Cup 2019។
នៅក្នុងដើមវគ្គទី១ ក្រុមភ្ញៀវបាននាំមុខមុខ ដោយប្រធានក្រុម Van Quyet Nguyen នៅនាទីទី ៤ ប៉ុន្តែឈានដល់នាទីទី ១០ ក្រុមម្ចាស់ផ្ទះកម្ពុជា បានរកគ្រាប់បាល់តាមស្មើមកវិញ បន្ទាប់ពីកីឡាករ ទិត្យ ឌីណា បញ្ជូនបាល់បានយ៉ាងល្អទៅឲ្យ កីឡាករដែលលេងនៅក្រៅប្រទេស ចាន់ វឌ្ឃនាកា បំប៉ោងសំណាញ់ទី ធ្វើឲ្យចប់ ៤៥នាទី ដំបូង បានត្រឹមស្មើគ្នា ១ទល់១៕
មតិយោបល់