លោក ហ៊ុន ចាន់រាជ គ្រូបង្វឹកក្រុម Cambodia Top Team និងជាអ្នករៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះ MMA នៅបុណ្យសមុទ្រ កាលពីព្រឹកមិញ ជឿថា វត្តមានកីឡាបែបបច្ចឹមប្រទេសមួយនេះ នឹងទាក់ទាញបានមហាជនចាប់អារម្មណ៍ និងគាំទ្រវិស័យ MMA កាន់តែច្រើន។
« បាទការរៀបចំនេះគឺប្លែកៗមែនទែន តាំងពីកីឡាករដែលពុំសូវបានប្រកួត គាត់មានឱកាស។ មួយទៀតគឺបានមហាជនមើលច្រើន ដូច្នេះពួកគាត់និងបានស្គាល់ ទទួល និងឲ្យតម្លៃការប្រកួតក្នុងទ្រុងនេះកាន់តែច្រើន» សម្តីលោក ហ៊ុន ចាន់រាជ ប្រាប់ Post Sport ។

នេះជាលើកទី១ហើយ ដែលកីឡា MMA ចូលរួមបុណ្យសមុទ្រ ដោយការរៀបចំប្រកួតមាន៦គូ ហើយលទ្ធផលដូចខាងក្រោម៖
១. ខ្លារខិន ស្មើពិន្ទុ ពន្លឺវិបុលរឹទ្ធី
២.ឡាញ់ ផល្លា ស្មើពិន្ទុ ពូ ឡុង
៣.អេ យ៉ានុត ឈ្នះពិន្ទុ វី ស្រីឆាយ
៤. ចាន់ ហេង ផ្តួល សួធារឹទ្ធ ទឹកទី១
៥. ថៃ រឹទ្ធី ផ្តួល ទឹម សាន្ត ទឹកទី២
៦. ផាត សូដា ស្មើពិន្ទុ ឡុង ប៊ុនយីម




















មតិយោបល់