ខ្សែប្រយុទ្ធដែលមានកាយសម្បទារឹងមាំ និងពោរពេញទៅដោយថាមពល Mario Balotelli បានសម្រេចចិត្តផ្លាស់ពីលីគកំពូលបារាំង មកកាន់ក្រុម Dortmund។
ក្រោយពីការទៅលេងនៅក្រុម Nice ហាក់មិនទទួលបានជោគជ័យជាដុំកំភួននោះ ខ្សែប្រយុទ្ធអ៊ីតាលី Mario Balotelli បានមកបន្តអាជីពនៅក្រុម Dortmund ដោយមិនមានតម្លៃខ្លួនផ្ទេរឡើយ។ Balotelli គឺជាខ្សែប្រយុទ្ធដ៍ខ្លាំងក្លាមួយរូប ក៍ប៉ុន្តែកីឡាករមួយនេះ មានឈាមរាវបន្តិច ងាយខឹងងាយក្រោធ ហើយតែងតែបង្កនូវអំពើហិង្សាក្នុងការប្រកួត។ យ៉ាងណាក៍ដោយ នៅមួយរយៈចុងក្រោយនេះ Balotelli ហាក់មានការកែអត្តចារិកបានច្រើនជាងមុន មិនតែប៉ុណ្ណោះ តារារូបនេះកំពុងតែលេងបានយ៉ាងល្អផងដែរ។
ខ្សែប្រយុទ្ធសញ្ជាតិអុីតាលីរូបនេះ បានសម្រេចចិត្តចាកចេញពីក្រុម Nice មកកាន់ Dortmund ដើម្បីស្វែងរកកន្លែងថ្មី ដែលផ្តល់នូវអនាគតឡើងវិញសម្រាប់តារាដ៍ឆ្នើមរបស់អ៊ីតាលីរូបនេះ។ Balotelli ធ្លាប់បានលេងឲ្យក្រុម Man City, Liverpool, Inter Milan, AC Milan និង Nice ហើយចុងក្រោយនេះរូបគេនឹងមកកាន់ Dortmund៕


មតិយោបល់