ព័ត៌មានកីឡា

អាហ្សង់ទីន ត្រូវហាលអាវរបស់ ម៉ាលី នៅ World Cup U20 (វីដេអូ)

នាយប់មិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិជាតិអាហ្សង់ទីន អាយុក្រោម ២០ឆ្នាំ​ ត្រូវហាលអាវត្រឹមនេះ បន្ទាប់ពីចាញ់ ក្រុមជម្រើសជាតិម៉ាលី អាយុក្រោម ២០ឆ្នាំ ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ នៅពេលដែលចប់ ៩០នាទី នឹងម៉ោងបន្ថែម ១៥នាទី ពីរដង បានត្រឹមស្មើគ្នា ២ទល់២ នៅពានរង្វាន់ World Cup U20។

នៅវគ្គទី១ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានដូចគ្នា ប៉ុន្តែដើមវគ្គទី២ U20 អាហ្សង់ទីន រកបានគ្រាប់នាំមុខដោយកីឡាករ Adolfo Gaich នៅនាទី ៤៩​ ។ ការសប្បាយចិត្តរបស់ អាហ្សង់ទីន ត្រូវបានអស់វិញ នៅពេលដែលកីឡាករ Abdoulaye Diaby រកគ្រាប់តាមស្មើវិញឲ្យ ម៉ាលី នៅនាទី ៦៧ ប៉ុន្តែ Abdoulaye Diaby ដដែលបានធ្វើឲ្យក្រុមខ្លួនរបូតគ្រាប់បាល់វិញ ដោយរូបគេធ្វើឲ្យបាល់ចូលទីខ្លូនឯងនាដើមម៉ោងបន្ថែម ១៥នាទី ពោលគឺនាទី៩១ ទោះជាយ៉ាងណា ខ្សែប្រយុទ្ធ Aboubacar Konte ដែលប្តូចូល អាចរកគ្រាប់តាមស្មើសារជាថ្មីនៅនាទី ១២០ ជិតចប់សប់គ្រាប់ទៅហើយ។

ដូច្នេះក្រុមទាំងពីរត្រូវធ្វើការទាត់បាល់ ១១មែត្រ កាត់សេចក្តី ដោយ U20 អាហ្សង់ទីន ត្រូវបរាជ័យ ៤ទល់៥ ធ្វើឲ្យ U20 ម៉ាលី ឡើងទៅជួបជាមួយ U20 អុីតាលី នាវគ្គ ៨ក្រុមចុងក្រោយ នាថ្ងៃទី ០៧ ខែ មិថុនា ស្អែកនេះ៕

https://www.youtube.com/watch?v=hrYULqlxrsE

មតិយោបល់