បាល់ទាត់ បាល់ទះឆ្នេខ្សាច់ ដែលជាប្រភេទកីឡា២ចុងក្រោយនៅបុណ្យសមុទ្រ បានរកឃើញជើងឯកហើយ ក្រោយធ្វើការប្រកួតជម្រុះរយៈពេល២ថ្ងៃមក។
ការប្រកួតបាល់ទះដែលមាន១២ក្រុមចូលរួម ជើងឯកបានទៅលើក្រុមតោពីរក្រុមព្រះសីហនុ ក្រោយបំបាក់ក្រុមបក្សីក្រហម ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២ – ១។ ចំណែកបាល់ទះនារី បានទៅក្រុមសេះសមុទ្រ។
ចំពោះជ័យលេភី បាល់ទាត់ឆ្នេរខ្សាច់ ដែលមាន៧ក្រុមចូលរួម ជើងឯកបានទៅក្រុម វិទ្យាល័យ ហ៊ុន សែន មិត្តភាព A1 លេខ២ ទៅក្រុម វិទ្យាល័យ ហ៊ុន សែន មិត្តភាព A2 និងលេខ៣បានទៅក្រុម វិទ្យាល័យព្រះសីហនុ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកាករគណៈកម្មការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាជោគជ័យថ្មីមួយទៀត ដែលកីឡាមហាជនមួយនេះទទួលបានការគាំទ្រ និងចូលរួមច្រើនពីសិស្ស និស្សិត។
មតិយោបល់