ថ្វីបើការប្រកួតបានចប់ជាស្ថាពរ រយៈពេលប៉ុន្មានថ្ងៃមកហើយ តែសម្រាប់ក្រុមម្ចាស់ផ្ទះ Leicester City នៅតែមិនអស់ចិត្តចំពោះការប្រកួតនេះដដែល ដោយពួកគេជឿថា ជ័យជម្នះនេះ សមតែបានមកខាង Leicester នោះទេ។
បើតាមការចុះផ្សាយរបស់ Time Subscribtion Required បានឲ្យដឹងថា កីឡាករទាំងអស់របស់ក្រុម Leicester City បាននិយាយថា Man City បានប្លន់៣ពិន្ទុពីពួកគេ កាលពីថ្ងៃសៅរ៍កន្លងមក។ ជាក់ស្តែងណាស់ នៅដើមតង់ទី១ ខ្សែការពារ Vicente Kompany ប្រធានក្រុមរបស់ Man City បានឈូសជើងបង្អាក់ការរុលទៅមុខរបស់ខ្សែប្រយុទ្ធ Jermie Vardy ដោយសល់តែ ១ទល់១ ចុងក្រោយ។
យ៉ាងណាវិញ លោកអាជ្ញាកណ្តាល បានសម្រេចត្រឹមផ្តល់កាតលឿង ដល់ Kampany ប៉ុណ្ណោះ ដែលជារឿងមិនសម ព្រោះថាគ្រប់ភ្នែកទាំងអស់ បានមើលឃើញថា Kompany នឹងទទួលបានកាតក្រហមគ្រប់គ្នា។ ក៍ប៉ុន្តែលទ្ធផលវាផ្ទុយស្រឡះពីការគិត ព្រោះថា ការមិនទទួលបានកាតក្រហមនេះ បានធ្វើឲ្យក្រុម្ញៀវ Man City ដែលកំពុងលេងឡើងជើង ដូចទឹកបាក់ទំនប់នោះ បានយកឈ្នះ ២-០ លើក្រុម Leicester City ។ យ៉ាងណាវិញ បើយើងក្រឡេកមើលថយក្រោយវិញថា Kompany ទទួលបានកាតក្រហមនោះ ប្រហែលជាក្រុម Man City មិនអាចនាំយក ៣ពិន្ទុត្រឡប់ទៅវិញឡើយ ព្រោះថា Leicester មិនមែនជាក្រុមអន់ឡើយ។
ដូច្នេះហើយ តាមរយៈប្រភពខាងលើនេះ និងកីឡាកររបស់ Leicester ជាច្រើនរូបនោះ បានឲ្យដឹងថា ក្រុម Man City បានដណ្តើមយក ៣ពិន្ទុយ៉ាងអយុត្តធម៌ ពីក្រុម Leicester City។
មតិយោបល់