Byron Mendoza Moreno ទើបតែមានអាយុ៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានបង្ហាញសមត្ថភាពគូរឱ្យកត់សម្គាល់មែនទែន ក្នុងក្រុមយុវជនរបស់ក្លឹប Real Madrid ។
ត្រឹមវ័យនេះ Byron បានចាត់ទុកខ្លួនឯងជាកីឡាករលេងបម្រើស្លាប ហើយចង្វាក់របស់គេលេងពិតជាមានសមត្ថភាពនិងទំនុកចិត្តដូចមនុស្សធំដឹងក្ដីអីចឹង។ គ្រូបង្វឹកក្រុមយុវជនរបស់ Real Madrid បានប្រាប់ទៅកាសែត Marca ថាកីឡាករវ័យក្មេងម្នាក់នេះហើយ ដែលជាគ្រាប់ពេជ្រ អាចនឹងមានសមត្ថភាពដូចទៅនឹង Cristiano Ronaldo បានទៅមុខ។
យុវជនលេងនៅ U8 ខាងលើនេះ មិនត្រឹមតែត្រូវបានគេរំពឹងថាអាចនឹងជំនួសតំណែង Ronaldo នោះទេ ពោលគឺរូបគេនេះហើយដែលក្លឹបយក្ស Real Madrid កំពុងតែពង្រឹងយ៉ាងខ្លាំងហើយការហ្វឹកហាត់របស់គេក៏កាន់តែមានលក្ខណៈពិសេសទៀត ដើម្បីធ្វើយ៉ាងណាបណ្ដុះឱ្យបានល្អបំផុតទៅថ្ងៃអនាគត៕
https://www.youtube.com/watch?v=Y6EDpf2RQ2o
មតិយោបល់