ព័ត៌មានកីឡា

អ្នក​គាំទ្រ Alaves ​អាច​​ត្រូវ​ពិន័យ ​ក្រោយ​​ស្រាត​ខោទះ​កំប៉េះគូទ​ដាក់ Ronaldo

ក្រុម Alaves បានបរាជ័យក្រោមថ្វីជើងរបស់ Real Madrid ៤-១ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ ខណ:ដែលក្នុងប្រកួតនោះ Cristiano Ronaldo ជាអ្នករកបាន៣គ្រាប់ម្នាក់ឯង ដើម្បីបញ្ចប់រឿងដែលគេថាខ្លួនធ្លាក់ទម្រង់លេង។

ទន្ទឹមគ្នានឹងការបង្ហាញសមត្ថភាពខ្លាំងរកបាន៣គ្រាប់ក្នុង១ប្រកួតនេះដែរ Ronaldo ក៏ត្រូវបានអ្នកគាំទ្រ Alaves មើលងាយផងដែរ ពោលគឺអំឡុងពេលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះស៊ុតចូលហើយរត់ទៅអបអរក៏មានអ្នកគាំទ្រមួយក្រុមស្រាតខោ ទះកំប៉េះគូទដាក់ ឌឺដងដែរ។

real-1

កាយវិការនេះហើយ ដែលសហព័ន្ធបាល់ទាត់អេស្ប៉ាញមើលឃើញហើយអាចនឹងធ្វើការពិន័យចំពោះបុគ្គលនោះ ក៏ដូចជាក្លឹបផ្ទាល់ដើម្បីកុំឱ្យមានការរើសអើងនេះកើតឡើងម្ដងទៀត ដូចកាលអ្នកគាំទ្រ Valencia គប់ដបទឹកសុទ្ធដាក់ Neymar ដូច្នេះដែរ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ Ronaldo រកបាន៣៥០គ្រាប់ហើយ ហើយក៏ជាកីឡាករដែលធ្វើបាន Hat-tricks ច្រើនជាងគេដែរ ពោលគឺ៣១ដង លើស Lionel Messi ដែលទើបតែធ្វើបាន២៦ដង៕

មតិយោបល់