ក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus នៅតែមិនទាន់អាចឡើងទៅឈរកំពូលតារាងបានវិញដដែល បើទោះបីជាយកឈ្នះក្រុម Genoa យប់មិញក៍ដោយ។
ថ្វីត្បិតតែក្រុម Juventus នៅតែរក្សាទម្រង់លេងបានយ៉ាងល្អក៍ដោយ ក៍ប៉ុន្តែក្រុមយក្សអ៊ីតាលីមួយនេះ នៅតែមិនទាន់បានឡើងឈរកំពូលតារាង ដូចរដូវកាលមុនឡើង ដោយគិតត្រឹមសប្តាហ៍ទី២១នេះ។ ជាក់ស្តែងណាស់ Juventus បានយកឈ្នះក្រុម Genoa ក្នុងលទ្ធផល ១-០ ដែលជាការស៊ុតរបស់កីឡាករ Dounglas Costa នៅនាទីទី១៦ ដើម្បីយក៣ពិន្ទុ បន្តប្រដេញកំពូលតារាងជាមួយក្រុម Napoli ។ ក្នុងនោះដែរ ក្រុម Juventus គិតត្រឹមសប្តាហ៍ទី២១នេះ មាន ៥៣ពិន្ទុ ឈរលេខ២ ក្នុងតារាង ដោយនាំមុខដាច់ ១០ពិន្ទុលើក្រុម Lazio និង Inter Milan តែនៅក្រោម Napoli ចំនួន ១ពិន្ទុ។
យ៉ាងណាវិញ ក្រុមការពារជើងឯក Juventus នៅមិនទាន់អស់ឱកាសឈ្នះពាននៅឡើយទេ ព្រោះថាការប្រកួតនៅសល់ច្រើនទៀត ខណៈពិន្ទុចាញ់តែ១ប៉ុណ្ណោះ ដែលជារឿងមិនពិបាកឡើយសម្រាប់ ក្រុមជើងឯកអ៊ីតាលីមួយនេះ។
https://www.youtube.com/watch?v=7DHp-rhRR98
មតិយោបល់