មួយរយៈនេះលីគកំពូលនៅប្រទេសចិន កំពុងតែទិញកីឡាករពីអឺរ៉ុបមកច្រើនមែនទែន ហើយឱ្យប្រាក់ខែខ្ពស់កប់ពពកតែម្ដង។ យ៉ាងណាមិញ ក្របខណ្ឌនៅប្រទេសមួយនេះក៏ចង់បានអាជ្ញាកណ្ដាលល្បីឈ្មោះម្នាក់នៅលើលោកនេះទៅកាត់សេចក្ដីដែរ។
Mark Clattenburg ជាអាជ្ញាកណ្ដាលល្បីឈ្មោះម្នាក់នៅលើលោកនេះ ក្រោយពីទទួលបានការគាំទ្រខ្លាំងចំពោះការកាត់សេចក្ដីក្នុងប្រកួតធំៗនាពេលកន្លងមកនេះ។ ដោយសារតែដូច្នេះហើយ បានជាធ្វើឱ្យក្របខណ្ឌលីគកំពូលចិន ហាក់ពេញចិត្តជាខ្លាំង ហើយក៏ស្នើយកបុរសរូបនេះមកកាត់សេចក្ដីនៅប្រទេសមហាអំណាចមួយនេះដែរ។
ដោយសារតែមើលឃើញចំពោះការចង់បានរបស់ចិនយ៉ាងនេះហើយ ទើបធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនានានាំគ្នាហួសចិត្ត ព្រោះដោយសារតែចង់ឱ្យវិស័យកីឡាបាល់ទាត់របស់ខ្លួនរីកចំរើនលឿន ចិនបានប្រមូលយកកីឡាករល្អៗគ្មានសល់ សូម្បីតែអាជ្ញាកណ្ដាលទៀតនោះ៕
មតិយោបល់