ព័ត៌មានកីឡា

កំណត់ត្រារបស់ស្តេចប្រដាល់ថៃកើតនៅសុរិន្ទ Baukaw Banchamek ប្រចាំឆ្នាំ២០១៦

Baukaw Banchamek ដែលគេប្រសឹទ្ធនាមថាជាស្តេចប្រដាល់ថៃ បានបង្កើតកំណត់ត្រាជាច្រើនលើឆាកអន្តរជាតិ។ ក្នុងប្រវត្តិប្រកួត២៦៥ដង រូបគេឈ្នះដល់ទៅ229 Wins ចាញ់ 24 និងស្មើ 12។

ខាងក្រោមនេះជាឯកទន្ទៈកម្មរបស់អ្នកប្រដាល់មានប្រភពពីខេត្តសុរិន្ទរូបនេះក្នុងឆ្នាំ២០១៦៖

– ចាញ់តែម្តងគត់ ក្នុងចំណោម៦ប្រកួតក្នុងឆ្នាំ២០១៦។ Baukaw បានចាញ់ពិន្ទុអ្នកប្រដាល់សៅលីញ Yi Long ដោយពិន្ទុ កាលពីថ្ងៃទី៥ ខែវិច្ឋិកា នៅប្រទេសចិន។
– ឈ្នះខ្សែក្រវ៉ាត់ពិភពលោក៣បន្ថែម។ Baukaw ឈ្នះបានខ្សែក្រវ៉ាត់ Kunlun Fight Muaythai Middleweight World Championship ពីប្រទេសចិន ក្រោយបំបាក់កីឡាករម្ចាស់ស្រុក៤នាក់។ ចំណែកខ្សែក្រវ៉ាតទី២ ដែលគេឈ្នះគឺ PFC Lightweight Championship។ ចំពោះខ្សែក្រវ៉ាតទី៣គឺ Kunlun Fight Muaythai Middleweight World Championship ដដែល កាលពីថ្ងៃទីខែមុន។

ការបង្ហាញខ្លួនលើកចុងក្រោយ និងជាលើកដំបូងក្នុងឆ្នាំ២០១៧ កាលពីយប់មិញ គេបានឈ្នះអ្នកប្រដាល់ចិន Tian Xin ដោយពិន្ទុជាឯកច្ឋ័ន្ត។

មតិយោបល់