ក្រុមកំពុងឈរកំពូលតារាង League១ របស់បារាំង Monaco បានចិញ្ចឹមចិត្ត សងសឹកក្រុមសេះបង្កង់ Juventus នៅយប់នេះ។
Monaco នឹងត្រូវជួបក្រុម Juventus នៅយប់នេះក្នុងការប្រកួតជើងទី១ UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមបារាំង Monaco នឹងមិនឲ្យការប្រកួតក្នុងដីរបស់ពួកគេនៅយប់នេះ ទទួលនូវការខកចិត្តឡើយ ព្រោះ Monaco ត្រូវការសងសឹកក្រុម Juventus។
គួរបញ្ជាក់ផងដែរថា ក្រុមទាំង២ ធ្លាប់ជួបគ្នានៅក្នុងការប្រកួត UEFA Champion Leagueនេះជាច្រើនលើកមកហើយ ក៏ប៉ុន្តែ បើនិយាយពីការជួបគ្នាចុងក្រោយប៉ុន្មានប្រកួតនេះ Monaco តែងតែធ្លាក់ចេញពីក្របខណ្ឌកំពូលអឺរ៉ុបមួយនេះដោយស្នាដៃ Juventus។
ជាក់ស្តែងណាស់ កាលពីរដូវកាល ២០១៤-២០១៥ ក្រុមទាំង២បានជួបគ្នានៅវគ្គ ៨ក្រុមចុងក្រោយ ដោយ Juventus បានទម្លាក់ Monaco សរុបលទ្ធផលទាំង២ជើង ១-០។
បច្ចុប្បន្ននេះ ក្រុម Monaco កំពុងឈរកំពូលតារាងនៅ League១ របស់បារាំង ខណៈ Juventus កំពុងឈរកំពូលតារាងនៅ Serie A របស់អ៊ីតាលីដែរ។
ខាងក្រោមនេះជាការជួបគ្នា៤ លើកចុងក្រោយរបស់ក្រុមទាំង២
Champon League២០១៤-២០១៥ វគ្គ៨ក្រុមចុងក្រោយ
Juventus ១-០ Monaco
Monaco ០-០ Juventus
Champion League ១៩៩៧-១៩៩៨ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
Juventus ៤-១ Monaco
Monaco ៣-២ Juventus៕
មតិយោបល់