ព័ត៌មានកីឡា

ពិតទេដែល Ronaldo ចង់ត្រឡប់មក Premier League វិញ ខណៈកីឡាកររូបនេះ ចូលហ្វឹកហាត់វិញហើយ

ភាពរកាំរកូស នៃបញ្ហាពន្ធ ក៍ដូចជាច្បាប់ជាច្រើន ដែលទាក់ទងនឹងការចងជើង កីឡាករនោះ បានធ្វើឲ្យកីឡាករជាច្រើន នៅ Laliga មិនសប្បាយចិត្តឡើយ ដោយសារសេរីភាពរបស់កីឡាករ ត្រូវស្ថិតក្រោមច្បាប់ទាំងអស់។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ប្រភពពត៌មានពីប្រទេសអេស្ប៉ាញវិញ បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo កំពុងតែចង់ត្រឡប់មកកាន់ Premier League វិញហើយ។ ការចង់វិល ត្រឡប់មកកាន់ អង់គ្លេសវិញនេះ ដោយសារតែ Ronaldo កំពុងតែទទួលរងនូវបញ្ហាលួចបន្លំលុយគេចពន្ធ ដែលកំពុងតាមយាយី កីឡាករកំពូលរូបនេះ។ ម្យ៉ាងវិញទៀតនោះ ទាក់ទងនឹងបញ្ហានៃច្បាប់ Release Clause នៅប្រទេសអេស្ប៉ាញផ្ទាល់ ក៍ជាបញ្ហាប្រឈមមួយផងដែរ ប្រសិនបើ កីឡាករូបនេះ ចង់ចាកចេញ ឬមានក្លិបណាចង់បាននោះ។

ក៍ប៉ុន្តែចំពោះច្បាប់ Release Clause ហាក់មិនចោទជាបញ្ហាសម្រាប់ Ronaldo ឡើយ ព្រោះថា ការលេងនៅអេស្ប៉ាញ គឺប្រសើរខ្លាំងណាស់ សម្រាប់ Ronaldo មានតែបញ្ហាពន្ធមួយប៉ុណ្ណោះ ដែលធ្វើឲ្យ Ronaldo មិនសប្បាយចិត្ត។ យ៉ាងណាវិញ នេះគ្រាន់តែជាអារម្មណ៍ ដែលកំពូលខ្សែប្រយុទ្ធឆ្នើម របស់ក្រុមស្តេចស Real Madrid បង្ហាញឲ្យដឹងប៉ុណ្ណោះ ខណះការចាកចេញពី Real Madrid នៅពេលនេះ មិនងាយស្រួលឡើយ ព្រោះថា Release Clause របស់ Ronaldo មានតម្លៃដល់ទៅ ១កោដលានដុល្លា ដែលពិបាកសម្រាប់ក្លិបណាមួយចង់បានកីឡាកររូបនេះណាស់។

ម្យ៉ាងវិញទៀតនោះ Ronaldo បានចូលទីលានហ្វឹកហាត់ ជាមួយក្រុម Real Madrid វិញហើយ ដើម្បីត្រៀមប្រកួត UEFA Super Cup ជាមួយក្រុម Man Utd ។ ការវិលមកកាន់ទីលានវិញនេះ ទំនងជាផ្លូវវិជ្ជមាន នៃការមិនចាកចេញពី Real Madrid ឡើយ។

មតិយោបល់