កីឡាករ Mike Dijkgraaf ចង់ចុះហត្ថលេខាលើក្លិបណាមួយនៅក្នុងចំណាត់ថ្នាក់ខ្ពស់ នៃក្របខ័ណ្ឌកំពូលរបស់កម្ពុជា ស្របពេលដែលខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ អាចជាទ្រព្យសម្បត្តិដ៏ល្អសម្រាប់ក្លិបកម្ពុជាជាច្រើន។
ខ្សែប្រយុទ្ធហូឡង់ ធ្លាប់លេងឱ្យក្លិប Almere City ក្រោមអាយុ ១៣ ឆ្នាំក្រោមអាយុ ១៤ ឆ្នាំនិងក្រោមអាយុ ១៥ ឆ្នាំ មុនពេលបានមកហ្វឹកហាត់ជាមួយនឹងក្រុម Ajax នៅអាយុ ១៥ ឆ្នាំ។ បច្ចុប្បន្នកីឡាករវ័យ ១៩ ឆ្ នាំដែលមានកម្ពស់ខ្ពស់ ហើយកំលាំងខ្លាំង ព្រមទាំងមានទេពកោសល្យនិងអាចលេងជាខ្សែបម្រើ គឺជាកីឡាករកំពុងលេងនៅក្លិប SDO Bussum នៅក្នុងក្របខ័ណ្ឌទីលំដាប់ទី ៤ ប្រទេសហូឡង់។
យោងតាម TheMorning កីឡាករវ័យក្មេងបាននិយាយថា៖ «ខ្ញុំជាកីឡាករពាក់លេខ ៩ ដែលជាអ្នកស៊ុតបាល់បញ្ចូលទីដ៏ល្អ។ ខ្ញុំចូលចិត្តវប្បធម៌អាស៊ី ហើយខ្ញុំបានទៅប្រទេសថៃ និងឥណ្ឌូនេស៊ី។ ខ្ញុំមានគំនិតឆ្ពស់ទៅមុខនិងចង់ឈ្នះ។ វានឹងក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ក្នុងការលេងឱ្យក្លិបមួយនៅអាស៊ីអាគ្នេយ៍។ ខ្ញុំគិតថាខ្ញុំអាចក្លាយជាកីឡាករល្អ សម្រាប់ក្លិបកម្ពុជា ជាច្រើនពីព្រោះនៅប្រទេសហូឡង់ យើងផ្តោតសំខាន់លើយុទ្ធសាស្រ្តនិងរបៀបឈ្នះការប្រកួត»៕
មតិយោបល់