ក្រោយពីមានពាក្យចរចាមអារាមជាច្រើន ទាក់ទងនឹងក្លិបធំៗជាច្រើន ហ៊ានចំណាយលុយកប់ក្តោង ក្នុងការទិញយក Mohamed Salah ពីក្រុមហង្សក្រហម Liverpool នោះ នៅពេលនេះ Liverpool បានប្រតិកម្មតប ទាក់ទងនឹងបញ្ហានេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Time – Subcription Required បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool មិនលក់ Mohamed Salah ឲ្យក្លិបណាមួយឡើយ មិនថាក្លិបណាហ៊ានឲ្យតម្លៃប៉ុណ្ណាឡើយ។ មូលហេតុដែល Livepool មិនលក់ Salah នេះដែរ ដោយសារតែ ក្លិបអង់គ្លេសមួយនេះ ចង់ឈ្នះ Premier League រដូវកាលក្រោយនេះ ដោយរំពឹងថា Salah អាចជួយក្លិបឲ្យឈ្នះបាន។ ប្រសិនបើ Liverpool ពិតជាឈ្នះ Premier League រដូវកាលក្រោយមែន នោះ ហង្សក្រហម នឹងយល់ព្រមលក់ Mohamed Salah ជាក់ជាមិនខាន ព្រោះថាមហិច្ចតារបស់ក្លិបមួយនេះ ចង់ឈ្នះ Premier League យ៉ាងខ្លាំង។
យ៉ាងណាវិញ ថ្វីដ្បិតតែមានការបដិសេធ បែបនេះក្តី ក៍ប៉ុន្តែ ធាតុពិតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែតម្លៃខ្លួនរបស់ Salah កើនខ្ពស់ហួសពីការស្មាន ម្យ៉ាងមិនខុសពី Philippe Coutinho ឡើយ ដែល Liverpool ធ្លាប់បដិសេធ លក់ជាច្រើនលើកច្រើនសារ ចុងក្រោយលក់ដដែល ខណៈកីឡាកររូបនេះ មិនទាន់ជួយក្លិបឲ្យឈ្នះពានណាមួយនៅឡើយ។
មតិយោបល់