ព័ត៌មានកីឡា

ក្រោយខកខាន ២៧៣ថ្ងៃកន្លងមក BBC ធ្វើបានយ៉ាងល្អវិញ

ក្រុមស្តេចស Real Madrid បន្ទាប់លេងមិនសូវបានល្អនាពលកន្លងមកនោះបានម្រេច​ចិត្តប្តូរមកលេងទម្រង់ ៤-៣-៣ វិញ ដែលជាទម្រង់ប្រកប​ដោយភាពជោគជ័យរបស់លោក Zinedine Zidane នាពេលកន្លង ជាពិសេសនោះគឺការចាប់ផ្តើមយ៉ាងល្អវិញ របស់ BBC ក្នុងការបំបាក់ក្រុម Deprtivo Lacoruna ៧-១ យប់មិញនេះ។

ជាក់ស្តែងណាស់ ក្រុម Real Madrid បានបង្ហាញទម្រង់លេងយ៉ាងល្អ បំផុតក្នុងរដូវកាលនេះ ក្នុងការប្រកួតជាមួយ Deprtivo Lacoruna យប់មិញនេះ ដោយយកឈ្នះក្នុងលទ្ធផលយ៉ាងប្រសើរ ៧-១ ។ ថ្វីបើលោក Zidane មិនបានដាក់ Cristiano Ronaldo, Gareth Bale និង Karim Benzemma ឲ្យលេងជុំគ្នាក្នុងជម្រើស ១១នាក់ដំបូងក៍ដោយ ពោល Benzema ត្រូវប្តូរចូលជំនួស​ Borja Mayoral នៅនាទីទី៦៤ ចំណែក​ Bale ប្តូរចេញនៅនាទីទី៨៤ ក៍ដោយ តែតារាទាំង៣ នេះ ធ្វើបានយ៉ាងល្អ ក្នុងការជួយ Real Madrid ឲ្យឈ្នះ Deportivoយ៉ាងចាស់ដៃខណៈកីឡាករទាំង៣ លេជាមួយគ្នាប្រមាណជាជាង ១៧នាទី។ ក្នុងនោះដែរ Gareth Bale ស៊ុតបាន ២គ្រាប់ ខណៈ Cristiano Ronaldo ស៊ុតបាន ២គ្រាប់ និងបោះបាល់​ឲ្យ Luka Modric ស៊ុត១គ្រាប់ ស្របពេលដែល Benzema មានចំណែកក្នុងការជួយឲ្យក្លិបឈ្នះផងដែរ។

ក្រោយពីការប្រកួតនេះចប់ កានតែធ្វើឲ្យ លោក Zidane ពិបានបន្តិចក្នុងរដូវក្តៅខាងមុខ ដែលក្រុមអធិរាជស Real Madrid ត្រូវលក់ចេញ កីឡាករកំពូលទាំង៣របស់ក្លិប ដើម្បីស្រវ៉ាកីឡាករល្បីៗមួយចំនួនវិញនោះ។ ក៍ប៉ុន្តែបើទោះជាយ៉ាងនេះក្តី តាមរយៈកិច្ចសម្ភាសន៍ ជាមួយ Sky Sports នៅពេលចប់ការប្រកួត លោក Zidane បានឲ្យដឹងថា ក្រុម Real Madrid លេងបានយ៉ាងល្អយប់នេះ ក៍ប៉ុន្តែក្លិបត្រូវតែលក់កីឡាករខ្លះ ហើយទិញកីឡាករថ្មី ដើម្បីផ្លាស់ប្តូរក្លិបឲ្យមានការរីកចម្រើនកាន់តែខ្លាំង។

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo , Gareth Bale និង Karim Benzema បនខកខានលេងជំុគ្នារយៈពេល ២៧៣ថ្ងៃកន្លងមកហើយ ខណៈការប្រកួតជាមួយ Deportivo នេះគឺជាការប្រកួតដំបូងដែលមានវត្តមានតារាឆ្នើមទាំង៣រូបនេះលេងជុំគ្នា។

មតិយោបល់