ក្រៅពីគូប្រកួតដ៍ជក់ចិត្តរវាងក្រុម Man City និងក្រុម Liverpool គូប្រកួតដ៍ជក់ចិត្តមួយទៀតនោះ គឺជាការប្រកួតរវាងក្រុម ម្ចាស់ផ្ទះកញ្ជ្រោងខៀវ Leicester City ទទួលក្រុមតោខៀវ Chelsea ។
នៅវេលាម៉ោង ៩យប់នេះក្រុម Leicester នឹងបើកកីឡារដ្ឋានទទួលក្រុមតោខៀវ Chelsea នាសប្តាហ៍ទី៤ ក្របខ័ណ្ឌ Premier League ។ យ៉ាងណាវិញ ការប្រកួតរវាងក្រុមទាំង២ នឹងក្លាយជាការប្រកួតដ៍ជក់ចិត្តមួយ ខណៈក្រុមទាំង២ សុទ្ធសឹងជាក្រុមជើងខ្លាំងដូចគ្នា។ ឆ្លងកាត់ ៣ប្រកួតកន្លងមក Leicester ឈ្នះ១ និងចាញ់២ប្រកួត ពោលគឺចាញ់ ក្រុម Arsenal ៣-៤ នាសប្តាហ៍ទី១, ឈ្នះក្រុម Brighton & Hove Albion ២-០ ក្នុងដីខ្លួនឯង និងចាញ់ក្រុម Man Utd ២-០ ក្រៅដី។ ចំណែកក្រុម Chelsea វិញ ៣ប្រកួតកន្លងមក ឈ្នះ ២ និងចាញ់១ ដោយចាញ់ក្នុងសប្តាហ៍ទី១ ក្នុងដីខ្លួនឯងជាមួយក្រុម Burnley ៣-២, ឈ្នះក្រុមម្ចាស់ផ្ទះ Tottenham ២-១ និងបន្តឈ្នះ Everton ២-០ ។
គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Leicester City ទាំង២ជើង ក្នុងលទ្ធផល ៣-០ ដូចគ្នា។ ដូច្នេះហើយ តើនៅយប់នេះក្រុម រវាងក្រុម Leicester និង Chelsea តើក្រុមណាអាចរកជ័យជម្នះបាននោះ?
មតិយោបល់