James Rodriguez រកគ្រាប់បាល់បាន២គ្រាប់ឱ្យក្រុម Real Madrid យកឈ្នះក្រុម Sevilla ៣-០ ក្នុងការប្រកួត Copa del Rey កាលពីយប់មិញនេះ។
Real Madrid មិនមានកីឡាករសំខាន់ៗច្រើនទេ កាលពីយប់មិញ ដោយភាគច្រើនពួកគេដាក់កីឡាករបម្រុងឱ្យចូលលេងនៅជម្រើសដំបូង។ ត្បិតតែបម្រុងមែន ប៉ុន្តែសមត្ថភាពមិនណយឡើយ តួយ៉ាងដូចជា James ជាដើម អាចរកគ្រាប់បាល់បានដល់ទៅ២គ្រាប់ឯណោះ។ ដោយ១គ្រាប់រកបាននៅនាទី១១ និង១គ្រាប់ទៀតរកបាននៅនាទី៤៤ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ ខណៈដែលគ្រាប់ទី៣របស់ Real ធ្វើបានដោយ Varane នៅនាទី២៩។
ជ័យជម្នះយប់មិញនេះ បានធ្វើឱ្យ Real Madrid បន្ដកំណត់ត្រាមិនចាញ់របស់ខ្លួនរហូតដល់៣៨ប្រកួតហើយ ខណៈដែលក្រុមមួយនេះនៅពាន La Liga ក៏កំពុងតែស្ថិតនៅលើគេផងដែរ៕
https://www.youtube.com/watch?v=1WXUpL1iD-I
មតិយោបល់