ព័ត៌មានកីឡា

អ្នក​ចាំ​ទី Barcelona ​យល់​ស្រប​ថា ​ខ្លួន​ជា​អ្នក​ធ្វើឲ្យ​ក្រុម​ចាញ់ Celta ៤-៣​

Marc-Andre ter Stegen អ្នកចាំទីរបស់ក្រុម Barcelona យល់ស្របថាការប្រហើនញាក់បាល់របស់ខ្លួនគឺជាកំហុសមួយធ្វើឱ្យក្រុមទាំងមូលទទួលបរាជ័យក្រោមថ្វីជើងក្រុម Celta Vigo ក្នុងលទ្ធផល ៤-៣ កាលពីប្រកួតយប់ថ្ងៃអាទិត្យកន្លងទៅនេះ។

Barcelona ពិតធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ ព្រោះមានឱកាសបានឡើងទៅឈរនៅកំពូលតារាងទៅហើយ បែរជាភ្លាត់ឱ្យចាញ់ក្រុម Celta ទៅវិញ ខណៈដែលកំហុសភាគច្រើនគឺបង្កដោយអ្នកចាំ ទី Stegen ។ ដោយដឹងថាខ្លួនឯងជាអ្នកធ្វើឱ្យក្រុមចាញ់ អ្នកចាំទីរូបនេះបាននិយាយសុំទោសទៅអ្នកគាំទ្រគ្រប់គ្នា ហើយក៏យល់ស្របទៅតាមអ្វីដែលគេគិតផងដែរចំពោះការចេះតែញាក់បាល់មុខទីខ្លួនឯងនោះ។

កីឡាករវ័យ២៤ខាងលើបាននិយាយដូច្នេះថា៖ យើងប្រយុទ្ធដល់ទីបញ្ចប់ ប៉ុន្តែគ្រាប់បាល់របស់គេទាំង៤គ្រាប់ជាកំហុសរបស់ខ្ញុំ។ ខ្ញុំពិតជាសុំទោសដល់ក្រុមទាំងមូលសម្រាប់អ្វីដែលកើតឡើង។ ច្បាស់ណាស់ខ្ញុំចង់បោះឱ្យ Jordi ប៉ុន្តែវាបែរជាក្លាយទៅជាកំហុស ម្ដងហើយម្ដងទៀត បង្កឱ្យក្រុមចាញ់ការប្រកួតសំខាន់នេះ

គិតត្រឹម៧ប្រកួតកន្លងមកនេះ ក្រុម Atletico Madrid កំពុងឈរនៅលើកំពូលតារាង ខណៈដែល Real Madrid នៅលេខ២ Sevilla នៅលេខ៣និងក្រុម Barcelona នៅលេខ៤៕

មតិយោបល់