ត្បិតតែរឿងមួយគ្រាប់ដែលអាជ្ញាកណ្ដាលមិនឱ្យលើកមុនបានកន្លងផុតទៅយូរហើយក្ដី ប៉ុន្តែនៅលើវិបសាយរបស់ក្លឹប FC Barcelona នៅតែលើកវាមកនិយាយដដែល។
រំលឹកទៅគ្រានោះបន្តិច កាលប្រកួតរបស់ Barcelona និង Real Betis មានរឿងមិនគួរឱ្យជឿមួយបានកើតឡើង ដោយក្រុម Barcelona ស៊ុតបញ្ចូលទីបានផុតខ្សែបន្ទាត់ទៅហើយ ប៉ុន្តែបែរជាអាជ្ញាកណ្ដាលក្នុងការប្រកួតនោះមិនព្រមឱ្យទៅវិញ។ រឿងនេះបានធ្វើឱ្យកីឡាករនិងអ្នកចាត់ការក្រុមអ្នកមានបុណ្យខឹងជាខ្លាំង ហើយនិយាយរំលឹករហូតមកថាក្របខណ្ឌ La Liga គួរតែដាក់បច្ចេកទេស Goal Line ហើយ ដើម្បីឱ្យសុក្រិត។
យ៉ាងណាមិញ មកដល់ពេលនេះហើយ នៅលើវិបសាយផ្សេងៗបានឈប់ចុះផ្សាយអស់ទៅហើយ ប៉ុន្តែក្នុងវិបសាយ Barcelona វិញ នៅតែចុះវារហូត ដោយតែងតែលើកជាប្រយោគផ្សេងៗទាក់ទងទៅនិងការប្រកួតមួយនេះ។ ដោយពួកគេមិនអស់ចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលដែលមិនដឹងថាបាល់ចូលហើយនោះទេ។
យ៉ាងណាមិញ ជាដំណោះស្រាយចំពោះរឿង Goal Line នេះ ខាងសហព័ន្ធបាល់ទាត់អេស្ប៉ាញបញ្ជាក់ហើយថានឹងដាក់បច្ចេកវិទ្យាមួយនេះក្នុងពេលឆាប់ៗនេះមិនខាន៕
មតិយោបល់