Shanghai SIPG ក្លឹបអ្នកមាននៅចិន ត្រូវបានគេដឹងថាកំពុងតែប្រមាញ់យកPierre-Emerick Aubameyang ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund ក្នុងតម្លៃខ្លួនខ្ពស់បំផុតរហូតដល់១៥០លានអឺរ៉ូឯណោះ។
ទាក់ទងនិងរឿងនេះដែរ លោក Hans-Joachim Watzke ប្រធានក្លឹប Dortmund បានឆ្លើយតបទៅវិញថានោះជារឿងមិនអាចទៅរួចនោះទេ ខណៈដែលក្រុមរបស់លោកនិងកីឡាករផ្ទាល់ក៏គ្មានចិត្តចង់ចាកចេញឬលក់ទៅក្លឹបនៅលីគកំពូលចិនដែរ។ ក្រុមរបស់លោក គញមានចំណាប់អារម្មណ៍ឡើយ ហើយក៏វាមិនអាចទៅរួចដែរចំពោះរឿងផ្ទេរចេញក្នុងតម្លៃខ្ពស់កប់ពពកនេះ។

សូមបញ្ជាក់ថាការចង់បានខ្សែប្រយុទ្ធរបស់លីគកំពូលអាល្លឺម៉ង់នេះ គឺក្លឹប Shanghai SIPG ដោយទៅ Dortmund ចំនួន១៥០លានអឺរ៉ូដើម្បីផ្ដាច់កុងត្រា និងសាមីខ្លួនបានប្រាកពលកម្មចំនួន ៨០០ ០០០អឺរ៉ូក្នុង១សប្ដាហ៍។ ដោយប្រាក់នេះនឹងលើស Tevez ឬ Oscar ដែលទើបនឹងផ្លាស់ទៅលេងនៅចិននោះទៀតផង៕
មតិយោបល់