Post News Media ព័ត៌មានកីឡា អេស្ប៉ាញ កោះហ...

អេស្ប៉ាញ កោះហៅកីឡាករ ២៤រូបត្រៀមប្រកួតមិត្តភាព ខណ: Alvaro Morata ខកចិត្តមិនមានឈ្មោះ

ក្រុមគោជល់អេស្ប៉ាញ បានកោះហៅកីឡាករ ២៤រូបត្រៀមប្រកួតមិត្តភាពជាមួយ​ក្រុមជម្រើសជាតិអាឡឺម៉ង់ និងអាហ្សង់ទីន នាចុងខែនេះ ហើយ ខណ:គ្រូបង្វឹក​លោក Julen Lopetegui មិនបានកោះហៅខ្សែប្រយុទ្ធដ៍ឆ្នើម​ Alvaro Morata មកជួយក្រុមជម្រើសជាតិឡើយ។

ចាប់តាំងពីផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea នារដូវក្តៅកន្លងមក ប្រជាប្រិយភាព របស់ខ្សែប្រយុទ្ធឆ្នើម Alvaro Morata បានស្រុតចុះ ជាលំដាប់ ដែលខុសពីការរំពឹងទុករបស់កីឡាកររូបនេះ នៅពេលដែលចាកចេញពីក្រុម Real Madrid ដំបូងនោះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា លោក Julen Lopetegui បានសម្រេចកោះហៅកីឡាករ ២៤រូប ដើម្បីត្រៀមជួប អាឡឺម៉ង់ និងអាហ្សង់ទីន ក្នុងជំនួបមិត្តភាពអន្តរជាតិ នាចុងខែនេះហើយ។ ក៍ប៉ុន្តែ ការចាប់អារម្មណ៍មួយដែលមិននឹកស្មានដល់ គ្រូបង្វឹកអេស្ប៉ាញរូបនេះ មិនបានដាក់បញ្ចូល Alvaro Morata ក្នុងបញ្ជីក្រុមជម្រើសជាតិអេស្ប៉ាញឡើយ។

ក្នុងនោះដែរ អេស្ប៉ាញ ត្រូវធ្វើដំណើរ​ទៅកាន់ទីក្រុង Dusseldorf របស់អាឡឺម៉ង់ ដើម្បីប្រកួតមិត្តភាព ជាមួយក្រុម​ជម្រើសជាតិអាឡឺម៉ង់ នៅថ្ងៃទី ២៣ មីនា និងនៅថ្ងៃទី ២៧ បើកកីឡារដ្ឋាន Wanda Metropolitno នាទីក្រុងម៉ាឌ្រីត ទទួលក្រុមជម្រើសជាតិអាហ្សង់ទីន នាថ្ងៃទី ២៧ មីនាទៀត។ យ៉ាងណាវិញ ការសម្រេចចិត្តរបស់លោក Julen Lopetegui បានធ្វើឲ្យ Morata ខកចិត្តយ៉ាងខ្លាំង ដោយសារតែខ្សែប្រយុទ្ធរូប​នេះ មិនអាចមានឱកាសជួយក្រុមជម្រើសជាតិបាន ក៍ប៉ុន្តែ យ៉ាងណាវិញ Morata នៅតែមិនទាន់អស់សង្ឃឹមឡើយ ព្រោះថាកាកោះហៅនេះ មិនទាន់ជាការកោះហៅ​ចុងក្រោយនោះទេ ដោយគ្រាន់តែធ្វើឡើងសម្រាប់ប្រកួតមិត្តភាពប៉ុណ្ណោះ ខណ:ការកោះហៅចុងក្រោយ អាចនៅចុងខែឧសភា ជាហេតុធ្វើឲ្យ Morata ត្រូវ​ប្រឹងប្រែងបន្តទៀត ដើម្បីជាប់ឈ្មោះ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ លេង World Cup នៅរុស្ស៊ី។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះ ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលត្រូវកោះហៅដោយ​លោក Julen Poletegui ត្រៀមប្រកួតមិត្តភាព ចុងខែនេះ៖
អ្នកចាំទី
Kepa Arrizabalaga ( Athletic Bilbao )
Pepe Reina ( Napoli )
Devid De Gea ( Manchester United )
ខ្សែការពារ
Alvaro Odriozola ( Real Socieded )
Dani Carvajal ( Real Madrid )
Gerrard Pique ( Barcelona )
Jordi Alba ( Barcelona )
Nacho Fernandez ( Real Madrid )
Sergio Ramos ( Real Madrid )
Azpilizueta ( Chelsea )
Marcos Alonso ( Chelsea )
ខ្សែបម្រើ
Isco Alarcon ( Real Madrid )
Thiago Alcantara ( Bayern Munich )
Andres Iniesta ( Barcelona )
Saul Niguez ( Atletico Madrid )
Dani Parejo ( Valencia )
Koke ( Atletico Madrid )
Rodri ( Villarreal )
David Silva ( Manchester City )
Marco Asensio ( Real Madrid )
Lucas Vazquez ( Real Madrid )
ខ្សែប្រយុទ្ធ
Rodrigo Moreno ( Valencia )
Iago Aspas ( Celta Vigo )
Diego Costa ( Atletico Madrid )