ព័ត៌មានកីឡា

ការពារជាតិ ប្រកួតមិត្តភាពជាមួយក្លឹប Negeri Sambelan រសៀលថ្ងៃស្អែកនៅស្តាតចាស់

ក្រុមម្ចាស់ជើងឯកពានរង្វាន់សម្តេចឆ្នាំ២០១៦ ក្រសួងការពារជាតិ ( ទ័ព ) នឹងប្រកួតមិត្តភាពតទល់ក្លឹប Negeri Sambelan FA នារសៀលថ្ងៃស្អែក នៅទីលានស្តាតចាស់។

ក្រោយឈ្នះក្រុម Melaka United ៣ – ១ កាលសប្តាហ៍មុន ទ័ព បានសម្រុកប្រកួតមិត្តភាពយ៉ាងខ្លាំង ដើម្បីត្រៀមទៅសួរសុខទុក្ខ Buriram និងប្រជែងក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី។

ដៃគូរបស់ទ័ពគឺក្លឹប Negeri Sambelan FA ដែលស្ថិតក្នុងលំដាប់ទី៤ប្រចាំលីគកំពូលម៉ាឡេស៊ី។ ពួកគេបានប្រកួតមិត្តភាពក្នុងដីកម្ពុជាម្តងហើយ ដែលចាញ់ណាហ្គាវ៉ើល ១ – ០។

សូមបញ្ជាក់ថា ការប្រកួតនេះនឹងមានផ្សាយផ្ទាល់លើទំព័រ Post Sport ។

មតិយោបល់