ព័ត៌មានកីឡា

Jennifer Lopez ​អបអរ​ខួប​កំណើត​ប្អូន​ជីដូន​មួយ ​ដោយ​ហៅ Ronaldo ​មក​ចូល​រួម

តារា​ចម្រៀងJennifer Lopez ​ពិត​ជា​ធ្វើ​ឱ្យ​ខួប​កំណើត​របស់​ប្អូន​ជីដូន​មួយ​ម្នាក់​អស្ចារ្យ​មែនទែន ​ដោយ​រូប​នាង​បាន​ទៅ​អញ្ជើញ​កីឡាករ Cristiano Ronaldo ​ដើម្បី​មក​ចូល​រួម​ញ៉ាំ​ស្រា​កម្សាន្ត​ទាំង​អស់​គ្នា។

Tiana Rios ​ជា​ប្អូន​ជីដួន​មួយ​របស់ Lopez ​ហើយ​បាន​ធ្វើ​ខួប​កំណើត​នៅ​ក្លឹប​ធំ​មួយ​នា​ប្រទេស​អេស្ប៉ាញ។ ខណៈ​ដែល​ក្នុង​ខួប​កំណើត​នោះ ​មាន​ភ្ញៀវ​ស្និទ្ធ​ៗ​ចូល​រួម​យ៉ាង​ច្រើន​ផង​ដែរ ​ខណៈ​ដែល Jennifer ​ពាក់​អាវ Real Madrid ​ទៅ​ចូល​រួម។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ថែម​ទៀត​នោះ ​នៅ​រាត្រី​សប្បាយ​ៗ​នោះ​ដែរ តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ​នេះ បាន Suprise ​ប្អូន​របស់​ខ្លួន ​ដោយ​មាន​វត្តមាន​របស់ Ronaldo ​ចូល​រួម​ដែរ ហើយ​ក៏​ជូន​ពរ​ទៀត​ផង។

តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​រូប​នេះ ​បាន​ប្រាប់​ទៅ​ខ្សែ​ប្រយុទ្ធ​របស់ Real Madrid ​ថា​ប្អូន​របស់​នាង​គឺ​ជា​អ្នក​គាំទ្រ​ខ្លាំងក្លា​ម្នាក់​របស់​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ។ តើ​ប្រិយមិត្ត​អាច​ស្រមៃ​បាន​ទេ ​ថា​តើ​សប្បាយ​ចិត្ត​យ៉ាង​ណា ពេល Ronaldo ​ទៅ​ខួប​កំណើត​របស់​អ្នក​នោះ?

 

មតិយោបល់