ព័ត៌មានកីឡា

កីឡាករ​៥​នាក់ ​ដែល Barcelona ​ទិញ​ចូល ​ចោល​លុយ​ទទេ ​លេង​មិន​កើត

FC Barcelona ​ជា​ក្លឹប​ធំ​មួយ​នៅ​អេស្ប៉ាញ ​ហើយ​ក៏​មាន​ភាព​ល្បីល្បាញ​ខាង​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ល្អ​ៗ​ចូល​ក្រុម​ច្រើន​ដែរ​ក្នុង​១​ឆ្នាំ​។ យ៉ាងណាមិញ ទន្ទឹម​នឹង​នោះ​ដែរ ពួកគេ​ក៏​ធ្លាប់​បរាជ័យ​ទិញ​កីឡាករ​ថ្មី​ចូល ​ហើយ​លេង​មិន​កើត​ដែរ ​ដូច​ខាង​ក្រោម​នេះ​៖

១. Alexis Sanchez 2011-2014

Sanchez ​ជា​កីឡាករ​លេចធ្លោ​ម្នាក់​ក្នុង​ក្រុម ​ប៉ុន្តែ​សមត្ថភាព​របស់​គេ​មិន​អាច​ប្រៀប​និង​លេង​ជាមួយ​ Lionel Messi ​ត្រូវ​គ្នា​នោះ​ទេ ​ទើប​តម្រូវ​ឱ្យ​អនាគត​របស់​បាន​បាត់បង់ ​ហើយ​ក្លឹប Barcelona ​ក៏​សម្រេច​ចិត្ត​ទិញ Suarez ​មក​ជំនួស។

២. Cesc Fabregas 2011-2014

Fabregas ​ក៏​ដូច​គ្នា ​រូបគេ​លេង​នៅ Arsenal ​ល្អ​ខ្លាំង​មែនទែន ប៉ុន្តែ​ពេល​ផ្ទេរ​ទៅ​លេង​នៅ Barcelona ​ហាក់​ដូច​ជា​ធ្លាក់​ជើង​ទៅ​វិញ។ ត្បិត​តែ​មិន​សូវ​បាន​ចូល​លេង​ច្រើន​មែន ប៉ុន្តែ​៣​ឆ្នាំ​របស់​គេ​ក៏​បាន​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​ផង​ដែរ។

៣. Zlatan Ibrahimovic 2009-2010

Zlatan ​លេង​ល្អ ​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​នៅ​គ្រា​នោះ រូបគេ​បែរ​ជា​មិន​សូវ​បាន​ចូល​លេង​ទៅ​វិញ។ អ្វី​ដែល​គួរ​ឱ្យ​ស្ដាយ​ថែម​ទៀត​នោះ ​នៅ​កាល​នោះ លេចលឺ​ដំណឹង​ថា​កីឡាករ​រូប​នេះ​ឈ្លោះ​ជាមួយ​អ្នក​ចាត់ការ​ថែម​ទៀត​ផង ​ទើប​ផ្លាស់​ចេញ​ទៅ​ AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​ឆ្នាំ ​និង​ទិញ​ដាច់​តែ​ម្ដង។

៤. Ricardo Quaresma, 2003-04

​ត្រឹម​វ័យ​១៩​ឆ្នាំ​ Quaresma ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ជា​ច្រើន​ចង់​បាន ​ប៉ុន្តែ​រូបគេ​បាន​ជ្រើសរើស​យក FC Barcelona ​នៅ​គ្រា​នោះ។ យ៉ាងណាមិញ​១​រដូវ​កាល​បង្ហាញ​ខ្លួន​២៨​ប្រកួត រក​បាន​១​គ្រាប់ ​ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​ក៏​ត្រូវ​ក្លឹប​អ្នក​មាន​បុណ្យ​លក់​ឱ្យ​ទៅ FC Porto ​តែ​ម្ដង។

៥. Alex Song 2012-2016

Alex Song ​លេង​នៅ Arsenal ​បាន​ច្រើន​ហើយ​ទម្រង់​ក៏​ល្អ​ទៀត ប៉ុន្តែ​ពេល​ផ្លាស់​ទៅ​លេង​នៅ Barcelona ​វិញ ​ហាក់​ដូចជា​ចប់​តែ​ម្ដង ​ដោយ​រូបគេ​ត្រូវ​បាន​ក្លឹប​នេះ​ហាក់​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​រហូត ​មុន​ផ្ទេរ​ទៅ​លេង​នៅ Robin Kazan ​ដាច់៕

មតិយោបល់