អនាគតរបស់ខ្សែប្រយុទ្ធ Sergio Aguero អាចនឹងឈានមកដល់ទីបញ្ចប់ហើយជាមួយក្រុម Manchester City ក្រោមការដឹកនាំរបស់លោកPep Guardiola ។
បើយោងតាមប្រភពជិតស្និទ្ធមួយរបស់ក្លឹប បានទម្លាយឱ្យដឹងថា pep កំពុងតែទាក់ទងរកខ្សែប្រយុទ្ធថ្មីម្នាក់ឬ២នាក់បន្ថែមទៀតហើយ ក្រោយពី Aguero មិនអាចជួយក្រុមបានច្រើននៅពេលកន្លងមកនេះ។ យ៉ាងណាមិញ អ្នកចាត់ការខាងលើនេះអាចនឹងប្រើពេលដល់ទៅចប់រដូវកាលនេះឯណោះ ទើបអាចរុះរើរក្រុមជាថ្មីម្ដងទៀត ព្រោះអីរដូវកាលដោះដូរកីឡាករនៅខែមករានេះ ហាក់ដូចជាជិតដល់ពេលបញ្ចប់ទៅហើយ។

មួយវិញទៀត គេត្រូវចាំមើលសមត្ថភាពរបស់កីឡាករវ័យក្មេង Gabriel Jesus ដែលទើបតែចូលនោះសិនដែរ ថាតើកីឡាករជម្រើសជាតិប្រេស៊ីលនេះអាចជួយក្លឹបក្នុងតំបន់ប្រយុទ្ធបានកម្រិតណាទៅ។ តើទម្រង់លេងថ្មីរបស់ Jesus សមតាមបំណងរបស់លោក Pep ដែរឬអត់ គឺត្រូវមើលនៅថ្ងៃប៉ះជាមួយ Spurs ចុងសប្ដាហ៍នេះហើយ។
Aguero ត្បិតតែមិនទាន់ត្រូវចិត្តរបស់អ្នកចាត់ការមែន ប៉ុន្តែរដូវកាលនេះរូបគេរកបាន១៨គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន២២ប្រកួត គ្រប់ពានទាំងអស់។ ត្បិតអីខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះនៅសល់កុងត្រាដល់ឆ្នាំ២០២០ឯណោះ ហើយក្លឹប Real Madrid ជាអ្នកចង់បានរូបគេជាងគេ៕
មតិយោបល់