កាលពីម្សិលមិញថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ ២០១៨ អ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា បានយកឈ្នះកីឡាករថៃ Lekpetch Site Wangloung (ឡេកផេត) ដោយវាយចំពោះទឹក នឹងផ្ទៃមុខ ធ្វើឲ្យអ្នកប្រដាល់មកពីប្រទេសថៃ បោះបង់ការប្រកួតនៅទឹកទី ៤ ក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ រដូវកាលទី ៤ ប្រភេទ ទម្ងន់ 63.5 គីឡូក្រាម នាសង្វៀន បាយ័ន ស្ទឹងមានជ័យ ។
សូមបញ្ជាក់ថា បេក្ខភាពដែលចូលរួមមាន ផល សោភណ្ឌ៍, ឡៅ ចិត្រា, ចាន់ ប៊ុនលាប, ទ្បុង សំណាង (កម្ពុជា), ខ្លាឃុនសឹក ឈុមផែថួ, អាំងខានទ្បេក ស.ប៊ុនយៀម, ទ្បេកផេត សុីវ៉ាងលួង (ថៃ), ណាំផុន សុីតខុងវេត (ឡាវ)៕
មតិយោបល់