ខ្សែប្រយុទ្ធ Memphis Depay បានចាកចេញពីក្លឹប Manchester United ជាផ្លូវការហើយ ដោយរូបគេផ្ទេរទៅលេងឱ្យក្លឹប Lyon របស់បារាំងក្នុងតម្លៃខ្លួនជាង២០លានផោន។
ក្រោយពីការផ្ទេរចេញទៅនោះដែរ Depay បានបង្ហោះសារជាច្រើននៅលើបណ្ដាញសង្គម ដើម្បីជាការអរគុណដល់អ្នកគាំទ្របិសាចក្រហមទាំងអស់ ក៏ដូចជាជូនពរមិត្តរួមក្រុមនៅ Old Trafford ឱ្យទទួលបានតែជោគជ័យផងដែរ។ ទន្ទឹមគ្នានិងសារដ៏រំជួលចិត្តនេះដែរ លោក Jose Mourinho ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លះៗទាក់ទងនិងការសម្រេចចិត្តឱ្យកីឡាករវ័យក្មេងរូបនេះចាកចេញពីក្លឹបនេះដែរ។

Jose បាននិយាយដូច្នេះថា៖ “ការពិតទៅ កាលពីមុនគាត់ជាកីឡាករល្អម្នាក់ ខ្ញុំគិតថាពេលលោក Van Gaal សម្រេចចិត្តទិញគាត់ដោយសារតែពេលនោះគាត់ក៏ឃើញដូចខ្ញុំដែរ។ គាត់នៅក្មេង ហើយកាល World Cup គាត់ធ្វើល្អខ្លាំងណាស់។ យើងសង្ឃឹមថាគាត់នឹងលេងល្អវិញនៅ Lyon ហើយពេលនោះហេតុអ្វីដែលយើងមិនទិញគាត់មកវិញនោះ ព្រោះអ្នកគ្រប់គ្នាចូលចិត្តគាត់ណាស់”។
Depay ត្រូវ Van Gaal ទិញចូលហើយឱ្យពាក់អាវលេខ៧ក្នុងក្លឹប អំឡុងពេលលោកនៅជាអ្នកចាត់ការរបស់ក្រុម Man Utd ។ យ៉ាងណាមិញ ក្រោយពីនោះមកខ្សែបម្រើប្រយុទ្ធរូបនេះហាក់លេងមិនកើតនោះទេ ដោយអង្គុយកៅអីបម្រុងជាប់ ទើបក្លឹបសម្រេចលក់ចេញតែម្ដង៕
មតិយោបល់