កីឡាកររត់ប្រណាំងជម្រើសជាតិចាម៉ៃកាម្នាក់ដែលជាដៃគូរបស់ Usian Bolt ត្រូវបានគណគម្មការអូឡាំពិកអន្តរជាតិដកមេដាយមាសវិញ ក្រោយពីរកឃើញថាប្រើសាធាតុញឿនខុសច្បាប់ក្នុងពេលប្រកួតអូឡាំពិកនៅឆ្នាំ២០០៨។
គួររំលឹកថានៅវិញ្ញាសាររត់ចម្ងាយ 4×100 ម៉ែត្រ ក្នុងព្រឹត្តិការណ៏អូឡាំពិកឆ្នាំ២០០៨នាប្រទេសចិននោះ ក្រុមកីឡាករចាម៉ៃកា៤នាក់បានឈ្នះមេដាយមាស ដោយក្នុងនោះមានកំពូលកីឡាករ Usian Bolt ម្នាក់ផងដែរ។
ដោយក្រោយពីធ្វើការសើបអង្កេតអស់រយៈពេលជាយូរមកនេះ គណគម្មការអូឡាំពិកអន្តរជាតិបានរកឃើញថាម្នាក់ក្នុងចំណោម៤នាក់ខាងលើនេះបានប្រើសារជាតិញឿនខុសច្បាប់ ក្នុងការប្រកួតខាងលើ។ ដោយតាមច្បាប់នឹងត្រូវដកយកមេដាយមាស១ចេញពីម្នាក់នោះមករក្សាទុកវិញ។
កីឡាករដែលគេដកមេដាយខាងលើមានឈ្មោះថា Nesta Carter ដោយបច្ចុប្បន្នមានវ័យ៣១ឆ្នាំទៅហើយ។ Carter ត្រូវគេដកមេដាយនេះ ក្រោយពីរូបគេត្រូវបានទៅត្រួតពិនិត្យរឿងប្រើថ្នាំខុសច្បាប់នេះម្ដងជាពីរដង ហើយនៅតែរកឃើញសញ្ញាមិនល្អដដែល ទើបតម្រូវឱ្យគេចេញច្បាប់ដកយកមេដាយនេះតែម្ដង៕
មតិយោបល់