ព័ត៌មានកីឡា

គ្រូ Morgan ថា កែវ រំចង់​ នឹងចាញ់១០០% ហើយបើប្រហែសអាចសន្លប់មិនផុតទឹក៣

មុនជំនួបរវាងជើងខ្លាំង កែវ រំចង់ និង អ្នកប្រដាល់បារាំង Morgan ប្រចាំសង្វៀន Best Of Siam នាប្រទេសបារាំងចុងសប្តាហ៍នេះ គ្រូបង្វឹកអ្នកប្រយុទ្ធដែនដីនាយសមុទ្របានព្រលយថា កែវ រំចង់ នឹងចាញ់ការប្រកួតនេះ ហើយបើគេប្រហែសឬកញ្ជ្រោលដូចមុន គេអាចសន្លប់មិនផុតទឹកទី៣ទៀតផង។

គ្រូប្រដាល់សញ្ជាតិថៃបានបញ្ជាក់ថា កូនសិស្សរបស់ខ្លួនហ្វឹកហាត់យ៉ាងដិតដល់ ព្រមទាំងមានបទពិសោធន៍ប្រកួតនៅថៃជាច្រើនលើក គួបផ្សំរំចង់ខាងវាយយូរផង ទើបលោកដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ថាកូនសិស្សខ្លួនអាចយកឈ្នះអ្នកប្រដាល់ចិត្តសឿងកម្ពុជាបាន។

បើមើលស្ថិតិប្រកួតMorgan តិចជាងរំចង់ពាក់កណ្តាល ដោយគេប្រកួត៥៤ដង ឈ្នះ៤៥ ចាញ់៩ដង និងធ្លាប់ផ្តួលដៃគូសន្លប់២២ដង។ ចំណែក កែវ រំចង់ ធ្លាប់ប្រកួតចំនួន១២៤ដង ឈ្នះ១០៨ ចាញ់១១ដង ស្មើ៥ដង។

ប៉ុន្តែយ៉ាងណាក្តី គ្រូបង្វឹកដដែលបន្ថែមថា ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោករបស់ថៃ ធ្លាប់ប្រកួតប្រជែងកម្រិតពិភពលោកច្រើន ដែលជាចំណុបព្រៀបទៅលើអ្នកប្រដាល់ខេត្តបាត់ដំបង។

កែវ រំចង់ នឹងប៉ះអ្នកប្រដាល់ Morgan នាសង្វៀន Best Of Siam នាល្ងាចថ្ងៃទី២៩ ខែតុលានេះ នៅប្រទេសបារាំង។

មតិយោបល់