ព័ត៌មានកីឡា

Man Utd កំពុងពិបាក ក្នុងការកំណត់តម្លៃទិញ Casemiro ពី Real Madrid

ក្រុមបីសាចក្រហម Manchester United បានបង្វែរពីការចង់បានខ្សែប្រយុទ្ធវែល Gareth Bale មកចាប់ចាប់អារម្មណ៍លើខ្សែបម្រើកណ្តាលប្រេស៊ីល Casemiro ពី Real Madrid វិញម្តង។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់​ Mirror បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United មានចេទនា ចង់ទិញកីឡាករប្រេស៊ីល Casemiro ពី Real Madrid ជាង Gareth Bale ។ ជាក់ស្តែងណាស់ សារពត៌មានជាច្រើនកន្លងមក បានចុះផ្សាយយ៉ាងគគ្រឹកគគេង ពីបំណងរបស់ក្រុម បីសាចក្រហម ក្នុងការច់បានខ្សែបម្រើ ដែលកំពុងតែមានប្រជាប្រិយភាពរូបនេះ។ យ៉ាងណាវិញ ប្រភពពត៌មានថ្មីមួយ ដែលចុះផ្សាយដោយ Mirror បានឲ្យដឹងថា ក្រុម Man Utd កំពុងតែពិភាក្សាលើតម្លៃជាក់លាក់ណាមួយក្នុងការទិញ​យក Casemiro ពី Real Madrid ។

ជាការពិតណាស់ Man Utd មិនចង់ទិញកីឡាកររូបនេះ ក្នុងតម្លៃថ្លៃពេក និងថោកពេកឡើយ ប្រហែលជាតម្លៃ ដែល Man Utd ទិញនោះ មិនអាចស្មើ​ នឹងតម្លៃ ៩០លានផោន របស់ Gareth Bale ដែល Man Utd ធ្លាប់ស្មើទិញឡើយ ខណ:តម្លៃរបស់ Casemiro នឹងទាបជាងនេះ។ ការសម្រេចចិត្តរបស់ក្រុមបីសាចក្រហម Manchester United នេះដែរក្នុងការទិញ Casemiro អាចប៉ះពាល់​ដល់ កីឡាករមួយចំនួនក្នុងក្រុម ដូចជា Paul Pogba, Nemanja Matic, Mkhitariyan, Ander Herrera, Maroune Fellaini និងកីឡាករជាច្រើនទៀត ដែលលេងក្នុងតំបន់បម្រើកណ្តាលនេះ។

យ៉ាងណាវិញ នេះ​គ្រាន់ជាការចង់បានប៉ុណ្ណោះ ស្របពេលដែលក្រុម Real Madrid មិនទាន់មានប្រតិកម្មតប ទាក់ទងនឹងបញ្ហានេះឡើយ។ ដូច្នេះហើយ រង់ចាំមើលថា តើក្រុមបីសាចក្រហម​ Manchester United នឹងកំណត់តម្លៃប៉ុន្មានក្នុងការចង់បាន ខ្សែបម្រើប្រេស៊ីល Casemiro រូបនេះ។

មតិយោបល់