នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg នឹងទម្លាក់ចោលបណ្តឹងផ្លូវច្បាប់ជាស៊េរីមួយ ដើម្បីទាមទារភាពជាម្ចាស់កម្មសិទ្ធិរបស់លោកលើដីមុខឆ្នេរសមុទ្រក្នុងរដ្ឋហាវ៉ៃមួយកន្លែង ដែលខ្លួនបានទិញក្នុងតម្លៃជាង ១០០ លានដុល្លារ កាលពីឆ្នាំ ២០១៤ ពីអ្នកស្រុកដើមនៅតំបន់នោះ។
ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាពីសាធារណៈមតិ និងការតវ៉ាពីសំណាក់ក្រុមគ្រួសារអ្នកស្រុក Hawaii រាប់រយគ្រួ បន្ទាប់ពីលោកបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន ពន្យល់ពីផែនការនៅក្នុងរដ្ឋហាវ៉ៃរបស់ខ្លួន នាពេលថ្មីៗកន្លងទៅនេះ។
មហាសេដ្ឋីវ័យក្មេងរូបនេះ រួមទាំងភរិយា Priscilla Chan បានសរសេរក្នុងអត្ថបទវិចារណកថាមួយនៅថ្ងៃសុក្រ លើទំព័រកាសែតប្រចាំតំបន់ថា៖«ដើម្បីស្វែងរកផ្លូវដើរឆ្ពោះទៅមុខឱ្យកាន់តែប្រសើរមួយ យើងនឹងដកពាក្យបណ្តឹងចេញ ហើយយើងចង់ធ្វើរឿងនេះឱ្យបានត្រឹមត្រូវ ព្យាយាមពិភាក្សាជាមួយសហគមន៍ និងស្វែងរកដំណោះស្រាយដែលកាន់តែល្អប្រសើរមួយ»។
ប្រភពព័ត៌មាន៖ forbes
មតិយោបល់