ព័ត៌មានកីឡា

Aubameyang បន្តរកគ្រាប់បាល់យ៉ាងអស្ចារ្យឲ្យក្រុម Dortmund

ខ្សែប្រយុទ្ធដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់អ្នកទស្សនាបាល់ទាត់ជុំវិញពិភពលោក កីឡាករ Pierre-Emerick Aubameyang រកបាន Hat trick ឲ្យក្រុម Dortmund ក្នុងជំនួបជាមួយក្រុម Moenchengladbach ។

ក្រុម Dortmund បានបង្ហាញឲ្យឃើញនូវភាពខ្លាំងក្លារបស់ពួកគេនៅក្នុងរដូវកាលនេះ ក្រោយពីយកឈ្នះក្រុមខ្លាំង Moenchengladbach ក្នុងលទ្ធផល ៦-១ យ៉ាងចាស់ដៃ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដ៍ឆ្នើម Aubameyang អាចរកគ្រាប់បាល់ បានរហូតដល់ទៅ៣គ្រាប់ ក្នុងការប្រកួតនេះ។ Dortmund ចាប់ផ្តើមរកគ្រាប់បាល់បាន នៅនាទីទី ២៨ ដោយកីឡាករ Maximilian Philipp ខណៈកីឡាកររូបនេះដដែលបានបន្តស៊ុត១គ្រាប់បន្ថែមទៀត នៅនាទីទី៣៨ ។ យ៉ាងណាវិញ Aubameyang ពិតជាមិនធ្វើឲ្យ Dortmund អស់ទំនុកចិត្តឡើយ ដោយខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទី ៣គ្រាប់បន្តបន្ទាប់គ្នាឲ្យក្រុម នៅនាទីទី៤៥, ៤៩ និង ៦២ និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករ Julian Weigl នៅនាទីទី៧៩។

ដូច្នេះហើយក្រុម Dortmund បានបន្តឈរកំពូលតារាង ដោយនាំមុខក្រុម ជើងឯកចាស់ Bayern Munich ចំនួន ២ពិន្ទុបណ្តោះអាសន្ន ស្របពេលដែលខ្សែប្រយុទ្ធ Aubameyang របស់ក្រុម Dortmund កំពុងឈរកំពូលតារាង ដូចគ្នានៃអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំសប្តាហ៍ទី៦ នេះ បន្ទាប់ពីខ្សែប្រយុទ្ធដ៍ល្អរូបនេះ ស៊ុតបាន ៨គ្រាប់ហើយ ក្នុងចំណោម៦ប្រកួតនៅ Bundesliga រដូវកាលនេះ។

https://www.youtube.com/watch?v=OfsozaY1luQ

មតិយោបល់