ព័ត៌មានកីឡា

ភ្នំពេញក្រោន ចាញ់ Home United ៤-៣ ក្នុងវគ្គជម្រុះ AFC CUP ជើងទី១

ក្លឹបជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៥ ភ្នំពេញក្រោន បានចាញ់ក្រុមភ្ញៀវសិង្ហបុរី Home United ដោយលទ្ធផល ៤-៣ ប្រចាំវគ្គជម្រុះ AFC CUP ជើងទី១ នៅកីឡដ្ឋាន RSN មុននេះបន្តិច។

ចាប់ផ្តើមនាវគ្គទី១ ខ្សែប្រយុទ្ធ Muhammad Faris រកគ្រាប់បាល់នាំមុខមុន២គ្រាប់ឲ្យ Home United នៅនាទីទី៣៣ និង នាទីទី៣៦។ ក្រោយមកនាទីទី៤៤ សមាជិកថ្មីរបស់ក្រុមម្ចាស់ផ្ទះ Futa Nakamura បានស៊ុតគ្រាប់បាល់វាយបកបាន១គ្រាប់វិញ។

ការប្រកួតឈានដល់វគ្គទី២ នាទីទី៧០ កីឡាករ Stipe Plazibat របស់ Home United រកបាន១គ្រាប់ទៀតឲ្យក្រុមភ្ញៀវ។ ឈានដល់នាទីទី៨៤ ខ្សែបម្រើ កែវ សុខងន ស៊ុតពីចម្ងាយបន្ថែមបាន១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ។ រហូតដល់នាទីទី៨៧ ខ្សែបម្រើ Song Uiyoung បន្ថែមគ្រាប់ទី៤ អោយក្រុម Home United។ យ៉ាងណាក្តីនៅម៉ោងបន្ថែម៥នាទីចុងក្រោយ ខ្សែបម្រើឆ្នើម Shane Booysen ស៊ុត Free Kick ពីចម្ងាយចូលទីយ៉ាងស្អាតអោយភ្នំពេញក្រោន។

ទោះជាយ៉ាងណា ក្រុមតំណាងកម្ពុជា បានត្រឹមខកចិត្ត ក្រោយបញ្ចប់ការប្រកួតដោយលទ្ធផលប្រកៀកប្រកើយ ៤-៣។

មតិយោបល់