ព័ត៌មានកីឡា

គ្រូវៀតណាម៖ ១០០% យើងនឹងលើកពាន AFF U19 ឆ្នាំ​នេះ

លោក Hoang Anh Tuan គ្រូជម្រើសជាតិអាយុក្រោម១៩ឆ្នាំវៀតណាម បានផ្តល់ក្តីសង្ឃឹមទាំងស្រុងថា ក្រុមលោកនឹងឈ្នះពាន AFF U19 ឆ្នាំនេះ ក្នុងដីខ្លួនឯង។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Post News គ្រូសញ្ជាតិវៀតណាមរូបនេះរៀបរាប់ថា លោកបានដឹងពីសមាសភាពគូប្រជែងយ៉ាងច្បាស់។ មិនថាប៉ះក្រុមណាឡើយ វៀតណាម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះ។

« ខ្ញុំថាវៀតណាមនឹងឈ្នះពាននេះ ១០០% ព្រោះខ្ញុំមើលអស់ហើយសមត្ថភាពក្រុម Top4 មិនថា ថៃ ឬ អូស្ត្រាលី ជាដើម។ តាកទិចក្រុមរបស់យើងល្អគ្រប់គ្រាន់នឹងឈ្នះពួកគេបាន។» លោក Tuan បញ្ជាក់។

u19-vietnam

ក្រៅពីទំនុកចិត្តចំពោះទម្រង់លេងរបស់ក្រុម លោកបន្តថា កត្តាអ្នកគាំទ្រក្នុងស្រុកច្រើនក្នុង២ប្រកួតចុងក្រោយនេះ នឹងធ្វើឲ្យកីឡាករវៀតណាមកាន់តែមានឆន្ទៈពុះកញ្ជ្រោលចង់ឈ្នះខ្លាំងជាងមុន។

វៀតណាម នឹងប៉ះ អូស្ត្រាលី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររសៀលនេះ ខណៈ ថៃ និងប្រឈម ទីម័រខាងកើត ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រក្នុងថ្ងៃជាមួយគ្នានេះដែរ។

 

មតិយោបល់