លោក Slaven Bilic នឹងត្រូវក្លឹប West Ham បណ្ដេញចេញពីតំណែងអ្នកចាត់ការ ប្រសិនណាបើក្លឹបមួយនេះមិនបានស្ថិតនៅចំណាត់ថ្នាក់ Top10 ទេនោះ។
West Ham បើករដូវកាលមិនបានល្អនោះទេ ដោយពួកគេតែងតែទទួលបរាជ័យជានិច្ច ហើយមានរឿងរ៉ាវជាច្រើននៅក្នុងក្រុមទៀតផង។ ខណៈដែលការប្រកួតនៅលីគកំពូលអង់គ្លេសនៅសល់តែ៩ប្រកួតទៀតនោះ ក្លឹបមួយនេះបានដាក់ការសម្រេចមួយហើយថា ប្រសិនណាបើលោក Bilic មិនអាចដឹកនាំក្រុមឱ្យចូលក្នុងចំណាត់ថ្នាក់ Top10 ទេ នោះលោកនឹងត្រូវអស់តំណែងហើយ។
ក្លឹបធ្លាប់តែខ្លាំងខាងលើនេះ បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី១២ ដោយ២៩ប្រកួតរបស់គេកន្លងមក ឈ្នះបានតែ៩ប្រកួតប៉ុណ្ណោះ មាន៣៣ពិន្ទុក្នុងដៃ។ ដោយឡែកប្រកួតនៅសល់របស់ West Ham សុទ្ធតែប៉ះក្រុមខ្លាំងៗទាំងអស់ដូចជា Arsenal, Tottenham, Everton និង Liverpool ជាដើម៕
មតិយោបល់