ព័ត៌មានកីឡា

ចុម​សាហាវ ​Ronaldo ​ប្រើ​តែ​បាល់ទាត់ ​អាច​ទម្លាក់ Drone ​១​បាន

Cristiano Ronaldo ​បាន​បង្ហាញ​ពី​ជំនាញ​ទាត់​បាល់​របស់​គេ ​ដោយ​ការ ​challenge ​ចុង​ក្រោយ​នេះ​គឺ​ទាត់​ទម្លាក់ Drone ​ដែល​កំពុង​តែ​ហោះ​តែ​ម្ដង។

ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​៤​សម័យ​កាល​រូប​នេះ ​ឱ្យ​តែ​មាន​ពេល​ទំនេរ​តែងតែ​ធ្វើ​អ្វី​ប្លែក​ៗ​ជា​និច្ច ​ដោយ​បង្ហាញ​ពី​បច្ចេកទេស​បាល់ទាត់​របស់​គេ ​ចែក​ជូន​អ្នក​គាំទ្រ​មើល​លេង​កម្សាន្ត។ យ៉ាងណាមិញ ​ការ​​ challenge ​ចុង​ក្រោយ​នេះ គឺ​ជា​ការ​ទាត់​ទម្លាក់​កូន​យន្ដហោះ Drone ​តែ​ម្ដង។ ដូច្នេះ​តើ​មាន​អ្នក​គាំទ្រ​ណា​ចង់​លេង ​challenge ​ជាមួយ Idol ​ម្នាក់​នេះ​ដែរ​ឬ​ទេ?

Ronaldo ​រដូវ​កាល​នេះ​រក​បាន​១៣​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​បាន​១៥​ប្រកួត​របស់​គេ ​ដោយ​បាន​ជួយ​ក្រុម Real Madrid ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​តារាង​លីគ​កំពូល​អេស្ប៉ាញ​ផង​ដែរ៕

//www.youtube.com/watch?v=du329uDjs34

មតិយោបល់