ព័ត៌មានបច្ចេកវិទ្យា

Huawei P10 Plus អាចនឹងបំពាក់អេក្រង់កោង បច្ចេកវិទ្យាស្គេនប្រស្រីភ្នែក រួមទាំងលក្ខណៈសម្បត្តិកំពូលៗជាច្រើនផ្សេងទៀត

នៅក្នុងរបាយការណ៍ចេញពីប្រទេសចិនថ្មីមួយ បានទម្លាយឱ្យឃើញរូបភាពនៃរចនាបថទូរស័ព្ទ Huawei P10 Plus រំលេចដោយបច្ចេកវិទ្យា​ស្គេនប្រស្រីភ្នែក Iris និងអេក្រង់កោងត្រង់គែមសងខាង រួមជាមួយពណ៌ផ្កាឈូក បន្ថែមពីលើព័ត៌មានបែកធ្លាយសប្តាហ៍មុន ដែលគេទទួលបានតែពណ៌ខ្មៅប៉ុណ្ណោះ។

យោងតាមព័ត៌មានចចាមអារ៉ាមចុងក្រោយនេះ P10 Plus អាចនឹងបំពាក់អេក្រង់ទំហំ ៥.៥ អីុញ ប្រើបន្ទះឈីប Kirin 965 រួមជាមួយជម្រើស RAM ទំហំ 6 GB និង 8 GB និងអង់ចងចាំជាប់ម៉ាស៊ីនទំហំ 128 GB និង 256 GB ហើយជម្រើសទាំងពីរ សុទ្ធតែអាចបន្ថែមកាតប្រភេទ MicroSD និងប្រើប្រព័ន្ធ Android Nougat ដែលអមដោយផ្ទាំងកម្មវិធី EMUI 5.0 ដូចគ្នា។ ចំពោះថ្មវិញ វានឹងមានថាមពល ៣,៦៥០​ មីល្លីអំព៊ែរ ចំពោះតម្លៃវិញ អាចនឹងបញ្ចេញឱ្យដឹងនៅក្នុងព្រឹត្តិការណ៍ WMC ខែមិនាខាងមុខ៕

ប្រភពព័ត៌មានៈ gsmarena

មតិយោបល់