Simone Manuel បានបំបែកកំណត់ត្រាមួយហើយ ដោយបានក្លាយជាកីឡាការិនីស្បែកខ្មៅរបស់អាមេរិកដំបូងគេ ដែលបានយកមេដាយមាសបានក្នុងព្រឹត្តិការណ៍អូឡាំពិក ក្នុងវិញ្ញាសាហែលទឹក។
Simone Manuel បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកនារី ចម្ងាយ១០០ម៉ែត្រសេរី អម្បាញ់មិញនេះ ហើយក៏បានបង្កើតកំណត់ត្រាមួយដែរ។ ដោយកំណត់ត្រានោះ គឺនាងបានក្លាយជាកីឡាការិនីស្បែកខ្មៅអាមេរិកដំបូងគេហើយ ដែលទទួលបានមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក។

ក្រោយទទួលបានមេដាយនោះដែរ កីឡាការិនីវ័យ២០ឆ្នាំរូបនេះបាននិយាយទាំងសប្បាយចិត្តរហូតហូរទឹកភ្នែកថា៖ “វាជារឿងអស្ចារ្យណាស់សម្រាប់ខ្ញុំ ដែលអាចធ្វើវាបាន។ ខ្ញុំសូមនិយាយទៅកាន់អ្នករាល់គ្នាថាយើងនឹងសម្រេចអ្វីក៏បានដែរ ឱ្យតែយើងប្រឹងប្រែងអស់ពីចិត្ត។ ខ្ញុំស្រលាញ់អ្នករាល់គ្នា”។
គិតមកដល់ពេលនេះ ក្នុងព្រឹត្តិការណ៏អូឡាំពិកនៅប្រទេសប្រេស៊ីល អាមេរិកកំពុងតែនាំមុខគេជាប្រទេសដណ្ដើមបានមេដាយមាសច្រើនជាងគេ ខណៈដែលចិនបានលេខ២ និងជប៉ុនបានលេខ៣៕










មតិយោបល់