ក្រុមក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀង របស់កម្ពុជាទទួលកៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Asia Club Pre Season ជាស្រេចក្រោយ២ប្រកួតឈ្នះទាំងពីរ។ ចំណែកការប៉ះគ្នាល្ងាចនេះគ្រាន់តែបង្គ្រប់កិច្ចវគ្គវិលជុំប៉ុណ្ណោះ។
ទ័ព បានបំបាក់ Rangers FC ដោយលទ្ធផល ២ – ១ ដើម្បីក្រសោបបាន៦ពិន្ទុជាស្រេច ព្រោះប្រកួតដំបូងក្រុមជើងឯកហ៊ុនសែនខាប់២០១៦ បានឈ្នះ Warroirs FC ៣ – ១ ម្តងទៅហើយ។
ងាកទៅព្រះខ័នរាជស្វាយរៀង បានបំបាក់ Warroirs FC ដោយលទ្ធផល ៤ – ១ កាលពីម្សិលមិញ ក្រោយពេលបំបាក់ Rangers FC កាលជុំទី១ ដោយលទ្ធផល ៣ – ១។
ដូច្នេះវគ្គផ្តាច់ព្រ័ត្រ ទ័ព ត្រូវប៉ះស្វាយរៀងម្តងទៀត នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈខាងមុខ។ ចំណែក Rangers FC ប៉ះ Warroirs FC យកលេខ៣។
មតិយោបល់