ព័ត៌មានកីឡា

Liverpool យល់ព្រមដោះលែង Coutinho

ក្រុមហង្សក្រហម​ Liverpool បានយល់ព្រ់ក្នុងការដោះ​លែងខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ឲ្យទៅកាន់ក្រុម Barcelona នៅខែមករាខាងមុខនេះ​ហើយ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានយល់ព្រម​លក់កីឡាករ​ Philippe Coutinho ឲ្យក្រុម Barcelona ហើយនៅខែមករាខាងមុខនេះ។ ជាក់ស្តែងណាស់ បើទោះបីជាបរាជ័យយ៉ាងអាម៉ាស់ ក្នុងការតាមទិញ Coutinho កាលពីរដូវក្តៅកន្លងមកក៍ដោយ តែក្រុមយក្សអេស្ប៉ាញ Barcelona នៅតែមានបំណងចង់បាន កីឡាករប្រស៊ីលរូបនេះដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ​ ក្រុមហង្សក្រហម Liverpool បានយល់ព្រមលក់ Coutinho ហើយ ដោយមិនរារាំងដំណើរចង់ចាកចេញរបស់កីឡាករ ដ៍ឆ្នើមរូប​នេះទៀតឡើយ ដែលនេះបង្ហាញឲ្យឃើញថា Coutinho កំពុងតែជិតជោគជ័យ ក្នុងក្តីស្រម៉ៃរបស់គេ ដើម្បីផ្លាស់ទៅ​លេងឲ្យក្រុម Barcelona ។

គួរបញ្ជាក់ផងដែរថា ដោយសារតែការបរាជ័យ ជាច្រើនលើក ច្រើនសារ ក្នុងការ​ទិញ Philippe Coutinho បានធ្វើឲ្យក្រុម Barcelona ចំណាយលុយជាច្រើនទៅទិញ Ousmane Dembela និង Poulinho មកជំនួសរូបគេ។ ក៍ប៉ុន្តែ Barcelona នៅតែចង់បាន Coutinho ដដែល ដោយសារតែ ក្រុមអេស្ប៉ាញមួយនេះ ជឿជាក់ថា កីឡាករប្រេស៊ីលរូបនេះ នឹងក្លាយជា Neymar ថ្មីនៅ Barcelona ជាក់ជាមិនខាន។

ដូច្នេះហើយ នៅខែមករាខាងមុខនេះ ក្រុម Barcelona នឹងទទួលបាន Philippe Coutinho ជាក់ជាមិនខាន ក្រោយពីទទួលបានភ្លើងខៀវ ពីក្រុម ហង្សក្រហម Liverpool ។

មតិយោបល់