ព័ត៌មានកីឡា

អ្នកគាំទ្រមានជម្រើស២ដើម្បីទស្សនាជំនួបផ្តាច់ព្រ័ត្ររវាង ក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង ស្អែក

អ្នកគាំទ្រដែលខកខានមកទស្សនាផ្ទាល់ជំនួបផ្តាច់ព្រ័ត្រពានរង្វាន់ Asia Club Pre Season Championship រវាងក្លឹបក្រសួងការពារជាតិ និង ព្រះខ័នរាជស្វាយរៀង មានជម្រើស២ដើម្បីទស្សនាការផ្សាយផ្ទាល់ពីទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនាវេលាម៉ោង៧យប់ថ្ងៃស្អែក នឹងមានផ្សាយផ្ទាល់លើទំព័រ Post Sport ដូចប្រកួតមុនៗ ដោយក្រុមការងារយើងបានសម្រិតសម្រាំងបច្ចកទេសយ៉ាងល្អជូនបងប្អូន។ ភាពងាយស្រួលគឺអាចទស្សនាបានគ្រប់ទីកន្លែងតាមរយ:ទូរស័ព្ទ Smart Phone។

មួយវិញទៀតការប្រកួតនេះ ក៏មានផ្សាយផ្ទាល់តាមរយ:ទូរទស្សន៍ក្នុងស្រុកមួយផងដែរ។

មតិយោបល់