ព័ត៌មានកីឡា

Arsenal យកឈ្នះ Southamton យប់មិញឡើងមកឈរចំណាត់ថា្នក់លេខ ៥ ក្នុងតារាង

ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានមកឈរលេខរៀងទី៥ បណ្តោះអាសន្ន​ បន្ទាប់ពីយកឈ្នះ Southamton ២ទល់០ កាលពីយប់មិញនេះ ក្នុងការប្រកួតសប្តាហ៍ទី ៣៥ នៃពានរង្វាន់ Premier League ។

កីឡាករវ័យ ២៨ឆ្នាំ Alexis Sanchez និង Oliver Giroud បានរកម្នាក់ ១គ្រាប់ ឲ្យ Arsenal ​ដើម្បីដណ្តើមបាន ៣ពិន្ទុ នៅក្នុងការប្រកួតយប់មិញនេះ។ ឆ្លងកាត់ជ័យជម្នះនេះ Arsenal បានរំកិលឡើងមកឈរនៅចំណាត់ថា្នក់លេខ ៥ ក្នុងតារាងមាន ៦៦ពិន្ទុ​ ដោយនាំមុខក្រុមបីសាចក្រហម Manchester United ចំនួន ១ពិន្ទុ តាមពីក្រោយ Manchester City ចំនួន ៣ពិន្ទុ និង Liverpool ចំនួន ៤ពិន្ទុ។ Arsenal អាចនឹងមានសង្ឃឹមក្នុងការប្រជែងតំណែងក្រុមកំពូលតារាងទាំង ៤​ ខណះការប្រកួតនៅសល់ ៣ប្រកួតទៀតប៉ុណ្ណោះ ប្រសិនបើ Manchester City និង​ Liverpool ភ្លាត់ស្នៀត នោះ Arsenal នឹងសម្រេចក្តីសុបិនរបស់ពួកគ។

ខាងក្រោននេះជាការប្រកួត ៣លើកក្នុងពានរង្វាន់ Premire League របស់ Arsenal នៅការប្រកួតបន្ទាប់ទៀត៖
– 13.05.2017 : Stoke City vs Arsenal
– 16.05.2017 : Arsenal vs Sunderland
– 21.05.2017 : Arsenal vs Everton

មតិយោបល់