ព័ត៌មានកីឡា

Jose Mourinho ថាវាជារឿងចម្លែកហើយ បើក្លឹបនៅអង់គ្លេសឈ្នះ Champions League

លោក Jose Mourinho អ្នកចាត់ការក្រុម Manchester United បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមនៅអង់គ្លេសគ្មានឱកាសឈ្នះពានរង្វាន់ UEFA Champions League បានទេ ហើយប្រសិនបើឈ្នះមែននោះគឺវាជារឿងចម្លែកហើយ។

Mourinho ធ្លាប់ដឹកនាំក្លឹបមិនសូវខ្លាំង FC Porto លើកពាន Champions League កាលអំឡុងឆ្នាំ២០០៣កន្លងទៅ ខណ:ដែលបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏ធ្លាប់នាំក្លឹបនៅអ៊ីតាលី Inter Milan ឈ្នះពានរង្វាន់ធំជាងគេនៅអឺរ៉ុបនេះដែរ កាលពីឆ្នាំ២០០៩។ តាមបទពិសោធន៍នេះហើយ បានជាធ្វើឱ្យអតីតគ្រូបង្វឹក Real Madrid រូបនេះ គិតថាសមត្ថភាពក្រុមនៅអង់គ្លេសបច្ចុប្បន្នមិនអាចយកពាន Champions League បានឡើយ។

jose-mourinho-%e1%9e%90%e1%9e%b6%e1%9e%9c%e1%9e%b6%e1%9e%87%e1%9e%b6%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%85%e1%9e%98%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%80%e1%9e%a0%e1%9e%be%e1%9e%99-%e1%9e%94%e1%9e%be

“ជាការពិត ខ្ញុំគិតថាក្លឹបនៅអង់គ្លេសពេលនេះ ពិបាកលេងជាមួយក្រុមនៅក្រៅប្រទេសណាស់។ ប្រទេសដទៃគេគិតពី Champions League ណាស់ ប៉ុន្តែសម្រាប់នៅអង់គ្លេសវិញ Premier League គឺសំខាន់ជាងគេ។ ដូច្នេះហើយ ស្ថានភាពនេះយើងអាចយល់ទាំងអស់គ្នាហើយ”។ សម្ដី Jose ។

ក្រុម Manchester United មិនបានចូលលេងពានរង្វាន់ UEFA Champions League នោះទេរដូវកាលនេះ ដោយធ្លាក់ទៅលេងបាន Europa League វិញ ខណ:ដែលការប្រកួតរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះជាមួយក្រុម Feyenoord ៕

jose-mourinho-%e1%9e%90%e1%9e%b6%e1%9e%9c%e1%9e%b6%e1%9e%87%e1%9e%b6%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%85%e1%9e%98%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%80%e1%9e%a0%e1%9e%be%e1%9e%99-%e1%9e%94%e1%9e%be

មតិយោបល់